កណ្តាល៖ថ្ងៃ ពុធ ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ទី៣០ ខែមិថុនា ឆ្នាំ២០២១
។
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកណ្តាល អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជាថវិកា និងគ្រឿងឧបភោគបរិភោគ ចែកជូនបងប្អូនប្រជាពលរដ្ឋទាំង២១០គ្រួសារ
។
បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាស្ថិតនៅក្នុងភូមិសាស្ត្របិទខ្ទប់ ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
។
ក្នុងឱកាសនោះដែរ ឯកឧត្តម គង់ សោភណ្ឌ័ សុំអោយបងប្អូនទាំងអស់រក្សានៅសុខភាពនិងបន្តអត់ធ្មត់បន្តទៀតដើម្បីរួមគ្នាទប់ស្កាត់ការីករាលដាល់ពីជំងឺកូវីដ១៩
។
ឯកឧត្តមបន្ថែមទៀតថា សូមអោយបងប្អូនធ្វើតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលក៍ដូចអនុសាសន៍របស់រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ៣ការពារ ៣កុំផងដែរ។