ខេត្តកណ្តាល៖ ព្រឹកថ្ងៃ អង្ករ ៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១
។
នៅតំបន់ប្រតិបត្តការសឹករងកណ្តាល បានរៀបចំពិធីអបអរសាទរ ទិវាអតីតយុទ្ធជនកម្ពុជា ខួបលើកទី ១៤ ក្រោមអធិតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និង ជាប្រធានកិត្តិយស សមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាល
។
លោកឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល បានឡើងថ្លែងស្វាគមន៍ និងអានរបាយការណ៍ស្ដីពី សកម្មភាពការងាររបស់ សមាគម អតីតយុទ្ធជនកម្ពុជា
។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអានសារលិខិត របស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដោយបានមានមតិសំណេះសំណាល សួរសុខទុក្ខដល់បងប្អូនជាអតីតយុទ្ធជនកម្ពុជា និង ក្រុមគ្រួសារ របស់សមាជិក សមាគម អតីតយុទ្ធជនកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជា ខួបលើកទី ១៤ ឆ្នាំ២០២១
។
ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានសូមអរគុណសន្តិភាព អរគុណនយោបាយ ឈ្នះ ឈ្នះ ដឹងគុណ ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព ការឯកភាពជាតិពេញលេញដល់កម្ពុជា និង ដឹងគុណចំពោះ អតីតយុទ្ធជន ដោយកន្លងមក បានលះបង់ នៅអាយុជីវិត ហ៊ានធ្វើពលីកម្ម តស៊ូគ្រប់បែបយ៉ាងដើម្បីប្រទេសជាតិ ទើបបានធ្វើអោយប្រទេសរបស់យើង ទទួលបាន នូវសុខសន្ដិភាព មានការអភិវឌ្ឍ រហូតមកដល់សព្វថ្ងៃ ។ ឯកឧត្តមបានបញ្ជាក់ថា៖ រាល់ស្នាដៃទាំងនេះសរបញ្ជាក់អោយឃើញថា ការខិតខំប្រឹងប្រែង និង ការលះបង់របស់អតីតយុទ្ធជន បានធ្វើអោយកូនចៅជំនាន់ក្រោយ បានទទួលនូវ សុខសន្ដិភាព មានសាលារៀន មានផ្លូវថ្នល់ មានវត្តអារាម មានការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសនៅក្នុងខេត្តកណ្តាលរបស់យើង ។