កំពង់ចាម៖នៅព្រឹកថ្ងៃសុក្រ ៨រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ២០២១
។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំតាមរយ:ប្រព័ន្ធអេឡិកត្រូនិក (Zoom Meeting) ផ្សព្វផ្សាយផែនការទិសដៅអនុវត្តឆមាសទី២ របស់អគ្គស្នងការនគរបាលជាតិ និងពង្រឹងលេីកិច្ចការងារជំនាញមួយចំនួន ផ្សព្វផ្សាយការដាក់ចេញនូវវិធានការយុទ្ធសាស្រ្តមួយចំនួន ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ តាមប្រសាសន៍ដ៍ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លេីផែនការយុទ្ធសស្រ្តមួយចំនួន÷
១-ផ្សព្វផ្សាយទិសដៅអនុវត្តបន្ត ព្យាករណ៍ ផែនការសកម្មភាព សម្រាប់ឆមាសទី២
។
២-ជំរុញការលេីទឹកចិត្ត ការងារសមាគមន៍មិត្តនគរបាល
។
៣-ជម្រុញដល់ក្រុមគ្រួសាររបស់នគរបាលចំណុះស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាម អតីតយុទ្ធជន និងក្រុមគ្រួសារ និងប្រជាការពារ ទៅចាក់វាក់សាំងឲ្យបានគ្រប់ៗគ្នា
។
៤-ពន្លឿនការធ្វេីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងជម្រុញឲ្យប្រជាលរដ្ឋដែលគ្រប់អាយុមកធ្វេីអត្តសញ្ញាណប័ណ្ណ ដេីម្បីមានសិទ្ធបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅឆ្នាំ២០២២ ខាងមុខនេះ
។
៥-ពង្រឹងលេីការការពារ សន្ដិសុខ សុវត្ថិភាព សាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសេីរ ជាពិសេសនៅតាមមណ្ឌលចត្តាឡីស័ក មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងនៅមណ្ឌលចាក់វ៉ាក់សាំង
។
៦-កងកម្លាំងទាំងអស់ត្រូវអនុវត្តវិធានសុខាភិបាលឲ្យបានខ្ជប់ខ្ជួន ត្រូវពាក់ម៉ាស់ វាស់កម្ដៅ លាងដៃជាមួយអាល់កុល ឬជែល មុនចូលកន្លែងធ្វេីការ ឬរាយការណ៍ជាបន្ទាន់មកកាន់អង្គភាព ប្រសិនបេីមានករណីសង្ស័យព្រមទាំងអនុវត្ដវិធានរដ្ឋបាល ចំពោះបុគ្គលណាដែលរឹងទទឹងមិនអនុវត្ដវិធានការសុខាភិបាល
។
៧-ពង្រឹងកំលាំងប្រចាំការ ប្រចាំបញ្ជា ២៤/២៤ម៉ោង ដេីម្បីជួយអន្តរាគមន៍ ប្រសិនមានសភាពការណ៍មិនប្រក្រតីកេីតឡេីង
។
ដោយមានការអញ្ជេីញចូលរួមពី លោកស្នងការរងផែនការងារសេនាធិការ លោកស្នងការរងទទួលដឹកនាំការិយាល័យសុខាភិបាល លោក-លោកស្រី នាយការិយាល័យជំនាញគ្រប់រូប លោកអធិការ លោក-លោកស្រីអធិការរងទទួលផែនសេនាធិការ នៃអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង ១០ ៕