ភ្នំពេញ៖ នូវវេលាម៉ោងប្រមាណជិត១១យប់ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានពន្យល់ហេតុផលដែលអនុញ្ញាតឱ្យជនជាតិចិន យកសត្វតោទៅចិញ្ចឹមនៅផ្ទះវិញ និងតម្រូវឱ្យធ្វើតាមលក្ខខណ្ឌមួយចំនួន
។
សម្តេចតេជោ បានប្រកាសយ៉ាងដូច្នេះថា «ក្រោយក្តាប់បានរឿងសត្វតោ។ ល្ងាចនេះខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួង កសិកម្ម និងបានឯកភាពគ្នាថាអនុញ្ញាតឱ្យ ម្ចាស់យកទៅចិញ្ចឹមវិញក្នុងលក្ខខណ្ឌម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវដើម្បីធានាសុវត្តិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង។ អរគុណបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសដែលបានផ្តល់យោបល់និងអាណិតដល់សត្វតោ»៕