នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១
។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយតំណាងអង្គការសហព័ន្ធសន្តិភាពសកល (UPF) ដឹកនាំដោយលោកបណ្ឌិត Yun Young ho តំណាងលោកជំទាវបណ្ឌិត Hak Ja Han Moon
។
បើតាមេយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់សម្តេចតេជោ បានបញ្ជាក់ថា កិច្ចប្រជុំពិភាក្សានេះ គឺផ្ដោតសំខាន់ពាក់ព័ន្ធទៅលើការងារបន្ត រួមមាន៖
ទី១) ពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំកំពូលនៅខែវិច្ឆិកាខាងមុខនៅប្រទេសកូរ៉េខាងត្បូង ដែលប្រធានបទសំខាន់ទាក់ទងទៅនឹងសន្តិភាពនៅក្នុងតំបន់អាស៊ី
។
ទី២) ពាក់ព័ន្ធនឹងការ គោរពអញ្ជើញសម្ដេចតេជោ ហ៊ុន សែន ធ្វើជាសហប្រធានកិត្តិយសនៃការរៀបចំកិច្ចប្រជុំដ៏ធំនោះ
។
ទី៣) ពាក់ព័ន្ធទៅនឹងពានរង្វាន់សន្តិភាពស៊ុនហាក់
។
នៅក្នុងកិច្ចប្រជុំនេះផងដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានគាំទ្រទៅលើផែនការនៃការរៀបចំសកម្មភាពនៃកិច្ចប្រជុំ ព្រមទាំងផ្ដល់យោបល់មួយចំនួន និងគំនិតផ្ដួចផ្ដើមនៃកិច្ចប្រជុំនេះផងដែរ ។ ហើយសម្ដេចតេជោក៏បានយល់ព្រមទទួលធ្វើជាសហប្រធានកិត្តិយសនៃកិច្ចប្រជុំនេះ ដោយសម្ដេចមានប្រសាសន៍ថា ប្រធានបទទាក់ទងទៅនឹងសន្តិភាពនេះ វាជារឿងសំខាន់បំផុតប្រទេសនៅក្នុងតំបន់អាស៊ាន ក៏ដូចជានៅលើពិភពលោកផងដែរ
។
សម្តេចតេជោ ក៏បានយល់ព្រមទទួលយកផងដែរទាក់ទងទៅនឹងសម្ដេចជាបេក្ខភាពសម្រាប់ពានរង្វាន់សន្តិភាពស៊ុនហាក់នេះ ដោយសម្ដេចសង្ឃឹមថា កន្លងមកសម្ដេចបានចូលរួមសកម្មភាពជាច្រើនក្នុងន័យកសាង និងរក្សាសន្តិភាព រួមជាមួយនឹងសកម្មភពជាមួយអង្គការ UPF ផងដែរ
។
ជាមួយគ្នានោះ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា សម្រាប់ភាគីកម្ពុជាសម្ដេចតេជោ បានចាត់ឲ្យលោកជំទាវ ឃួន សុដារី និងឯកឧត្តម សួស យ៉ារ៉ា ចូលរួមរៀបចំនៃកិច្ចប្រជុំនេះផងដែរ
។
សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា អ្វីដែលសំខាន់ទៀតនោះ យើងគួរសហការគ្នា ក្នុងការចូលរួមសកម្មភាព ពាក់ព័ន្ធនឹងទន្លេមេគង្គ ដែលផ្តោតទៅលើការរក្សាបាននូវសន្តិសុខស្បៀង ដែលកន្លងមកយើងក៏ធ្លាប់មានកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល ជាមួយនឹងក្របខណ្ឌមេគង្គកូរ៉េនេះផងដែរ៕គេហទំព័រ រដ្ឋាអភិវឌ្ឍន៍ញូស៍