ស្រុកកៀនស្វាយ៖នាថ្ងៃសៅរ៍ ១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកក្កដាឆ្នាំ២០២១
។
លោក សួន សុីថុលសមាជិកក្រុមស្រុកកៀនស្វាយជាតំណាងលោកជា ប៑ុនធឿនក្រុមស្រុកនិងលោកអ៑ូ ឈាងអភិបាលស្រុកកៀនស្វាយ
បានអញ្ចើញចុះសំណេះសំណាលនិងជូនដំណើរបងប្អូនប្រជាពលរដ្ឋចំនួន២១នាក់ដែលស្នាក់នៅព្យាបាលជម្ងឺកូវីដ-១៩កម្រិតស្រាលនៅសាលាជ័យវរ្ម័នទី៧ដីឥដ្ឋក្នុងឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល
។
ពេលនោះដែរលោក សួន សុីថុល បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក លោកជា ប៑ុនធឿនក្រុមស្រុកនិងលោកអ៑ូ ឈាងអភិបាលស្រុកកៀនស្វាយជូនចំពោះ ប្រជាពលរដ្ឋដែលបានជាសះស្បើយបានត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនទាំងអស់ សូមអត់ធ្មត់នៅដាច់ដោយឡែកបន្តមួយរយៈទៀត ដើម្បីឲ្យប្រាកដថាមានសុវត្ថិភាព ជៀសឆ្ងាយពីជំងឺឆ្លងកូវីដ-១៩ និងសូមចូលរួមអនុវត្តឲ្យបាននូវវិធានការ ៣ការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវិធានការនានា របស់ក្រសួងសុខាភិបាល ក្នុងការចូលរួមបង្កាទប់ស្កាត់ កូវីដ-១៩ ផងដែរ
។
ក្នុងឱកាសនោះដែរលោក សួន សុីថុល បាននាំយកអំណោយចែកជូន ដោយ ម្នាក់ៗបានទទួលអង្ករ២៥គីឡូក្រាម និងថវិកាចំនួន៥
មុឺនរៀល។