ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...=>ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...
0

សម្ដេចពិជ័យសេនា ទៀ បាញ់ ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញហ្សូម (Zoom) ដើម្បីពិភាក្សាការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅខេត្តសៀមរាប

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ថ្ងៃចន្ទ ៣កើតខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តសៀមរាបបានដឹកនាំកិច្ចប្រជុំមួយដើម្បីពិភាក្សាការងារ ត្រៀមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ កម្មករ និយោជិត នៅខេត្តសៀមរាប តាមប្រព័ន្ធវីដេអូ “Zoom”។ កិច្ចប្រជុំនេះ ក៏មានចូលរួមពីឯកឧត្តម នាយ ឧត្តមសេនីយ៍ ឥត សារ៉ាត់ ប្រធានក្រុមប្រតិបតិ្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៃអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ក្រសួងការពារជាតិ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប អភិបាលនៃគណៈអភិបាលក្រុង ស្រុកទាំង១២ មន្ទីរ ស្ថាប័នពាក់ព័ន្ធ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១

សម្តេចពិជ័យសេនា ទៀ បាញ់ បានជម្រាបជូនថា ការផ្ទុះរីករាលដាលជំងឺកូដ-១៩ ព្រឹត្តិការណ៍សហគមន៍ “២០កុម្ភៈ ២០២១” បានធ្វើឱ្យកម្ពុជាទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ ហើយនាពេលថ្មីៗនេះ ថែមទាំងមានមេរោគបំប្លែងថ្មី “Delta Delta-Plus” ថែមទៀតក្នុងនោះក៏មានខេត្តសៀមរាបកំពុងទទួលការរីករាលដាលជំងឺកូវីដ-១៩នេះ គួរឱ្យកត់សម្គាល់ផងដែរ។ សម្តេចពិជ័យសេនាបានសង្កត់ធ្ងន់ថា ទោះបីរាជរដ្ឋាភិបាលបានខិតខំចាត់វិធានការទប់ស្កាត់គ្រប់បែបយ៉ាងក្តី ក៏ប៉ុន្តែការរីករាលដាលនៅមានភាពស្មុគស្មាញ រហូតមកដល់បច្ចុប្បន្ននេះបានធ្វើឱ្យប្រជាពលរដ្ឋឆ្លង និងស្លាប់ក្នុងព្រឹត្តិការណ៍នេះកាន់តែកើនឡើង គួរឱ្យមានការព្រួយបារម្ភ។ ប្រការនេះ បានបង្ហាញថា បញ្ហាសុខភាពសាធារណៈដ៏ធំនៅក្នុងប្រទេស តំបន់ និងពិភពលោក គ្មាននរណាម្នាក់មានសុវត្ថិភាពឡើយ មានតែការចាក់វ៉ាក់សាំងកូវីដ-១៩ទេ ដែលធ្វើឱ្យមានសុវត្ថិភាព និងប្រសិទ្ធភាពប្រឆាំងជំងឺកូវីដ-១៩ និងជាឧបករណ៍ដ៏សំខាន់ សម្រាប់គ្រប់គ្រង ការរាតត្បាត រួមជាមួយនឹងវិធានការ ៣ការពារ” និង “៣កុំ” របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងវិធានការផ្សេងៗទៀត របស់ក្រសួងសុខាភិបាលដែលបានដាក់ចេញ

ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ប្រធានក្រុមប្រតិបតិ្តយុទ្ធនាការចាក់វ៉ាក់ សាំងកូវីដ-១៩បានជម្រាបជូនអង្គប្រជុំជ្រាបពីផែនការប្រើប្រាស់ក្រុមគ្រូពេទ្យ ក្រុមបច្ចេកទេសពាក់ព័ន្ធ ព្រមទាំងឧបករណ៍ សម្ភារ និងមធ្យោបាយគ្រប់ប្រភេទ ដែលត្រូវចុះយុទ្ធនា ការនៅខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ

ជាមួយគ្នានេះដែរ ឯកឧត្តម ទៀសីហា បានរាយការណ៍ពីការងារត្រៀមរៀបចំគ្រប់ ផ្នែកសម្រាប់សហការជាមួយក្រុមប្រតិបតិ្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដំណើរការចាក់វ៉ាក់សាំងឱ្យសម្រេចបានជោគជ័យតាមផែនការ

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្តល់វ៉ាក់សាំងជូនខេត្ត សៀមរាប បានទាន់ពេលវេលា ក្នុងពេលខេត្តកំពុងរងការរីករាលដាលជំងឺកូវីដ-១៩ គួរឱ្យមានការ ព្រួយបារម្ភ និងបានធ្វើការវាតម្លៃខ្ពស់ចំពោះក្រុមគ្រូពេទ្យ នៃអនុគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំង ក្រសួងការពារជាតិ ដែលបានសហការជាមួយរដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្នុងការត្រៀមរៀបចំចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅខេត្តសៀមរាបនេះ។ សម្តេចពិជ័យសេនា បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមប្រតិបតិ្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ រដ្ឋបាលខេត្ត និងក្រុមការងារពាក់ព័ន្ធ ដោយក្នុងនោះ ចំពោះក្រុមការងារប្រតិបតិ្តយុទ្ធនាការចាក់វ៉ាក់សាំងកូដ-១៩ សហការឱ្យបានជិតស្និទ្ធជាមួយរដ្ឋបាល ខេត្ត ក្រុងស្រុក ឃុំ សង្កាត់ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរៀបចំផែនការ សកម្មភាពការងារ និងកម្មវិធីចាក់វ៉ាក់សាំង នៅតាមមណ្ឌលនិមួយៗឱ្យបានជាក់លាក់។ ទន្ទឹមនេះ សមាជិកក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រូវធ្វើតេស្តរហ័ស និងត្រៀមរៀបចំឧបករណ៍សម្ភារការពារឱ្យបានគ្រប់ៗគ្នា មុននឹងដំណើរការចាក់វ៉ាក់សាំងជាក់ស្តែង និងត្រូវសម្របសម្រួលសណ្តាប់ធ្នាប់ ឱ្យបានហ្មត់ចត់តាមការណែនាំរបស់ក្រសួងសុខាភិបាល។ លើសពីនេះទៀត ធ្វើការគ្រប់គ្រងចំនួនមន្ត្រីរាជការ ប្រជាពលរដ្ឋ កម្មករនិយោជិតដែលត្រូវចាក់វ៉ាក់សាំងតាមមណ្ឌលនីមួយៗ ទៅតាមផែនការ កម្មវិធីលម្អិត ជៀសវាងប្រជាជនមកប្រមូលផ្តុំជួបជុំច្រើន បាត់សណ្តាប់ធ្នាប់និងខុសពីការ ណែនាំក្រសួងសុខាភិបាល និងត្រូវរៀបចំកន្លែងស្នាក់នៅ កន្លែងហូបចុក ជូនក្រុមការងារចាក់វ៉ាក់សាំង ប្រកបដោយផាសុកភាព។ ទន្ទឹមនេះ យកចិត្តទុកដាក់ថែទាំ ប្រើប្រាស់ ដឹកជញ្ជូន រក្សាទុកកាកសំណល់វ៉ាក់សាំង និងការប្រើប្រាស់ឧបករណ៍តេស្តរហ័ស ឱ្យមានប្រសិទ្ធភាពតាមលក្ខណៈបច្ចេកទេសសុខាភិបាល

ចំពោះរដ្ឋបាលខេត្តសៀមរាប សហការជាមួយក្រុមប្រតិបតិ្តយុទ្ធនាការចាក់វ៉ាក់ សាំងកូវដ-១៩ឱ្យបានជិតស្និទ្ធ ដើម្បីរៀបចំការងារគ្រប់ផ្នែកដំណើរការឱ្យបានរលូនដូចជា ផែនការ កម្មវិធីចាក់វ៉ាក់សាំង កំណត់មណ្ឌល និងចំនួនប្រជាពលរដ្ឋចាក់វ៉ាក់សាំងតាមថ្ងៃនីមួយៗ ឱ្យស្របជាមួយចំនួនសមាជិកក្រុមគ្រូពេទ្យ។ រៀបចំសេចក្តីជូនដំណឹងដល់ មន្ត្រី រាជការ ប្រជាពលរដ្ឋកម្មករនិយោជិតចូលរួមចាក់វ៉ាក់សាំងតាមផែនការ និងកម្មវិធីលម្អិត នៅតាមមណ្ឌលនីមួយៗ។ រៀបចំក្រុមការងារចុះសហការជាប់ជាប្រចាំជាមួយក្រុមប្រតិបតិ្ត យុទ្ធនាការចាក់វ៉ាក់សាំងកូវដ-១៩ នៅតាមមណ្ឌលនីមួយៗ និងរៀបចំគ្រុប Telegram ខេត្ត ងាយស្រួលទំនាក់ទំនងការងារប្រចាំថ្ងៃបានទាន់ពេលវេលា

ជាមួយគ្នានេះ សម្រាប់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ជួយជំរុញដល់មន្ត្រីមូលដ្ឋាន ចូលរួមអនុវត្តន៍យុទ្ធនាការជាចាក់វ៉ាក់សាំងនេះ ឱ្យមានប្រសិទ្ធភាព និងជួយគាំទ្រតាមលទ្ធភាពជាក់ស្តែង ក្នុងពេលក្រុមប្រតិបតិ្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ចុះចាក់វ៉ាក់សាំងនៅតាមក្រុង ស្រុកនីមួយៗ ដែលជាការបង្ហាញពីកិច្ចសហការ គាំទ្រ និងជួយលើកទឹកចិត្តដល់ក្រុមការងារគ្រប់ផ្នែក

សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានជំរុញដល់ក្រុមការងារពាក់ព័ន្ធ រដ្ឋបាលខេត្ត ក្រុង ស្រុក សហការគ្នាឱ្យបានជិតស្និទ្ធដោយប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប ដើម្បីអនុវត្តន៍ការងារនេះឱ្យមានប្រសិទ្ធភាពតាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងឱ្យសម្រេចជោគជ័យតាមផែនការ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!