ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...=>ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...
0

ឯកឧត្តម ខៀវ កាញារីទ្ធ ថ្លែងថា ជាជំហានដំបូងក្រសួងព័ត៌មានបានបញ្ជាទិញឧបករណ៏ធ្វើតេស្តរហ័សពីក្រសួងប្រៃសណីយ៍ចំនួន ៥០០តេស្ត សម្រាប់ចែកជូនដល់បណ្តាអគ្គនាយកដ្ឋានចំនួន ៣

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២១

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៏លើកឡើងថា សម្រាប់ក្រសួងព័ត៌មាន បានបញ្ជាទិញឧបករណ៏ធ្វើតេស្តរហ័សនេះ ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៏ ចំនួន ៥០០តេស្ត ចែកជូនដល់បណ្តាអគ្គនាយកដ្ឋានចំនួន ៣ រួមមាន អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ទុកសម្រាប់មន្ត្រី និងអ្នកយកព័ត៌មានដែលត្រូវចុះទៅយកព័ត៌មាន ឬផលិត កម្មវិធីផ្សាយផ្សេងៗ។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បែបនេះក្នុងឱកាស អញ្ជើញ ទទួលឧបករណ៏ធ្វើតេស្តរហ័សពិនិត្យរកមេរោគកូវីដ-១៩ និងអង់ទីគ័រ ជាផលិតផលនាំមកពីប្រទេសកូរ៉េ ជាអំណោយរបស់ លោកជំទាវ តែ សំណេត ទីប្រឹក្សាក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទុកប្រើប្រាស់ពិនិត្យចំពោះអ្នកសង្ស័យ ជាការចូលរួមចំណែកបង្ការនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ

ឯកឧត្តម រដ្ឋមន្ត្រីបានបញ្ជាក់ថា ឧបករណ៍តេស្តរហ័សនេះក៏ទុកសម្រាប់ប្រើប្រាស់ ពិនិត្យចំពោះវាគ្មិន និងភ្ញៀវកិត្តិយសដែលត្រូវបានគោរពអញ្ជើញមកចូលរួមក្នុងកម្មវិធី ធ្វើបទសម្ភាសន៍នានានៅក្នុង ស្ទីតយោផ្សាយវិទ្យុ និងទូរទស្សន៏ ដើម្បីធ្វើការពិនិត្យរកមើល មេរោគកូវីដ សម្រាប់ជាការ រួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាលលនៃជំងឺនេះ ហើយ ធានាបាននូវនិរន្តភាព ក្នុងការផ្សព្វផ្សាយ ដើម្បីបំរើដល់ប្រជាពលរដ្ឋជាទស្សនិកជន និងអ្នកស្តាប់ទាំងអស់ ទទួលព័ត៌មាន គ្រប់ពេលវេលាដោយគ្មានការអាក់ខាន ក្នុងការផ្សាយនោះទេ ។ លោកជំទាវ តែ សំណាត បានបញ្ជាក់ថា ការនាំយកមកនូវ ឧបករណ៏ធ្វើតេសរហ័ស ពិនិត្យរកមេរោគកូវីដ-១៩ និងអង់ទីគ័រ មកជូន ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ នាឱកាសនេះ គឺទុកសម្រាប់ប្រើប្រាស់ពិនិត្យ ថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្នុងក្រសួងព័ត៌មាន ដែលមានការ សង្ស័យជាប់ពាក់ពន្ធ័ អ្នកកើតជំងឺកូវីដ ដែលអាចបានដឹង ក្នុងរយៈពេលប្រមាណ ១៥ នាទី ។ ដោយមើលឃើញពីប្រសិទ្ធភាពរបស់ ឧបករណ៏ធ្វើតេសរហ័សនេះទើបក្រុមការងារបានទិញយកជូន ឯកឧត្តម រដ្ឋមន្រ្តី ទុកប្រើប្រាស់ នៅក្នុងកាល:ទេស:ដែលជំងឺកូវីដ កំពុងឆ្លងរីករាលដាល
។​

ដោយពិនិត្យឃើញនូវគុណភាពនៃឧបករណ៍ធ្វើតេស្តរហ័ស ដែលត្រូវបានលោកជំទាវ តែ សំណេត មកធ្វើការបង្ហាញ និងធ្វើតេស្តដោយផ្ទាល់នាឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បញ្ជាក់ថា នឹងទិញចំនួន ៤០០តេស្ត ទុកសម្រាប់ប្រើប្រាស់ក្នុងក្រសួងព័ត៌មានបន្ថែមទៀត៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!