ខេត្តកណ្តាល ៖ ថ្ងៃអាទិត្យ ០៩កេីត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១
។
លោក ប៊ុន ផេង អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល និងលោកស្រី បានដឹកនាំមន្រ្តីក្រោមឱវាទ មានការអញ្ជេីញចូលរួមដោយលោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាល រងស្រុក នាយករដ្ឋបាលស្រុក ប្រធាន អនុប្រធានការិយាល័យ ចំណុះសាលាស្រុក បាននាំយកទេយ្យវត្ថុ មួយចំនួន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា វត្តចំនួន ៤ មាន វត្តព្រះវិហារសួគ៌ ឃុំវិហារសួគ៌ វត្តបាក់ដាវ ឃុំបាក់ដាវ វត្តចុងកោះ និងវត្តក្បាលកោះ ឃុំកោះឧកញ៉ាតី ស្ថិតនៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
។
ក្នុងនោះទេយ្យវត្ថុរួមមាន ៖ ទានវស្សា ៣គូរ ធូប ០១ដុំធំ ឆ័ត្រ ០១គូរ សារដក់ ០១គូរ អង្ករ ១០០គីឡូ មី ០១កេសធំ ត្រីខ ១០យួរ សៀង ០៤យួរ ទឹកត្រី ០២យួរ ទឹកស៉ីអ៉ីវ ០២យួរ ទឹកសុទ្ធ ០២កេស បាកាស ០២កេស តែ ១០កញ្ចប់ ឆៃប៉ូវផ្អែម ២០គីឡូ និងថវិការ ៥០ម៉ឺនរៀលផងដែរ ៕