នារសៀល៖ថ្ងៃស្រុក ១៤កើត ទុតិយាសាឍឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១
។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានចាត់ក្រុមការងារ នាំយក សម្លៀកបំពាក់ ការពារមេរោគ ចំនួន១០០០កំប្លេ ប្រគល់ជូនដល់អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ ក្នុងយុទ្ធនាការប្រយុទ្ធនឹងការរីករាលដាលនៃជំងឺកូវីដ-១៩
។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្តែងនូវសេចក្តី ត្រេកអរជាអនេក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលតែងតែគិតគូពីសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសការយកចិត្តទុកដាក់ដល់កងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ គឺជាការលើកទឹកចិត្តយ៉ាងធំធេង ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ក្នុងការរួមចំណែក បន្តបេសកកម្ម ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ តទៅមុខដោយឥតរុញរា៕