ស្រុកលើកដែក៖នៅព្រឹកថ្ងៃ ចន្ទ ២រោច ខែ ទុតិយាសាឍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ២០២១
។
វេលាម៉ោង ០៨ព្រឹក នៅសាលប្រជុំសាលាស្រុកបានបើកកិច្ចប្រជុំបូកសរុបរបាយការណ៍ព្រាងប្រចាំខែ កក្កដា ឆ្នាំ ២០២១ និងលើកទិសដៅខែបន្ទាប់ ក្រោមអធិបតីភាព លោក ចាប ច័ន្ទវិទ្យា អភិបាលនៃគណៈអភិបាលស្រុក
។
សមាសភាពចូលរួម ៖
១-លោក លោកស្រីអភិបាលរងនៃគណៈអភិបាលស្រុក
។
២-លោក លោកស្រីសមាជិកក្រុមប្រឹក្សា និងជាសមាជិកគណ:គម្មាធិការសម្របសម្រួលបច្ចេកទេសស្រុក
។
៣-លោក លោកស្រីនាយក-នាយករងរដ្ឋបាលសាលាស្រុក
។
៤-លោកអធិការរងនៃអធិការដ្ឋាននគរបាលស្រុក
។
៥-លោកមេបញ្ជាការរងផ្នែកសឹងរងស្រុក
។
៦-លោកមេបញ្ជាការរងកងរាជអាវុធហត្ថស្រុក
។
៧-លោក លោកស្រីប្រធាន-អនុប្រធាន – មន្រ្តីការិយាល័យទាំង១៣ចំណុះសាលាស្រុក
។
៨-លោក លោកស្រីប្រធាន-អនុប្រធាន-មន្រ្តីការិយាល័យជុំវិញស្រុក
។
៩-លោកមេឃុំគ្រប់ឃុំ
។
១០-លោកនាយប៉ុសិ៍្តរដ្ឋបាលឃុំគ្រប់ឃុំ
។
សរុបវត្តមានចូលរួម ៤៤ នាក់ស្រី ០៨ នាក់
របៀបវារៈ
១-ប្រកាសហេតុ និងប្រកាសសមាសភាពចូលរួម
២-មតិថ្លែងបើកកិច្ចប្រជុំ (ដោយលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុក)
៣-ពិនិត្យ-ពិភាក្សា លើរបាយការណ៍ព្រាងប្រចាំខែ កក្កដា និងលើកទិសដៅខែបន្ទាប់ ឆ្នាំ២០២១ របស់រដ្ឋបាលស្រុក
៤-មតិផ្សេងៗ
៥-មតិបូកសរុប និងបិទអង្គប្រជុំ (ដោយលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុក)។