ភ្នំពេញ៖ព្រឹកថ្ងៃព្រហស្បត្តិ៍ ១៣កើត ខែទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១
។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលអំណោយជាសម្ភារប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ពីលោកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា
។
ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ លោក ឧកញ៉ា លី ឃុនថៃ ដែលជាវិស័យឯកជន បានចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាលនៅគ្រប់សកម្មភាពមនុស្សធម៌
។
សកម្មភាពទាំងនេះ គឺជាកាយវិការដ៏ល្អប្រពៃមួយ ក្នុងនាមខ្មែរជួយខ្មែរ ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ពិសេសការរួមគ្នាកាត់ផ្តាច់អំពីការឆ្លងដែលកើតចេញពីព្រឹត្តិការណ៍២០កុម្ភៈ ឱ្យបានឆាប់នាពេលខាងមុខ
។
អំណោយនាពេលនេះរួមមាន៖ ១. សំលៀកបំពាក់ពេទ្យ PPE ៣.០០០ឈុត ២. ទឹកសុទ្ធ ៣០០ កេស ៣. ម៉ាស ១០,០០០ម៉ាស ៤. ថ្នាំបុរាណចិន ៨០០ប្រអប់ និង៥. ស្បែកជើង ៥០០គូ អំណោយទាំងអស់នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានបែងចែកមួយផ្នែកជូន ដល់ឯកឧត្តមជាក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តស្វាយរៀង និងខេត្តមណ្ឌលគិវីផងដែរ៕