ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...=>ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...
0

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន លោកស្រី Laurette STEENSSENS (MD)​ ចំពោះគ្រោះទឹកជំនន់ក្នុងប្រទេសបែលហ្សិក

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ ថ្ងៃទី ចន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ២៦ ខែកក្កដា ឆ្នាំ២០២១

នៅថ្ងៃទី ២៦​ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន លោកស្រី Laurette STEENSSENS (MD)​ ប្រធាន សមាគមជាតិកាកបាទក្រហមបែលហ្សិក ចំពោះគ្រោះទឹកជំនន់យ៉ាងគំហុកនៅភាគអាគ្នេយ៍នៃប្រទេសបែលហ្សិក

ក្នុងសារលិខិតរំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ថា៖ «​ខ្ញុំពិតជាមានក្តីក្រៀមក្រំជាខ្លាំងនៅពេលបានទទួលដំណឹងថា ប្រជាជនចំនួន២០នាក់ បានបាត់បង់ជីវិត ជាច្រើននាក់ទៀតកំពុងបាត់ខ្លួន និងរាប់ម៉ឺននាក់ទៀត ត្រូវបានជម្លៀសទៅកាន់ទីជំរក ​ដោយសារតែទឹកជំនន់យ៉ាងគំហុកនៅភាគអាគ្នេយ៍នៃប្រទេសបែលហ្សិក កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២១ កន្លងមក​»

សម្តេចប្រធានកាកបាទក្រហមកម្ពុជា បានបន្ថែមថា​ ៖ «ក្នុងព្រះបរមនាម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ​​ក្នុងនាមកាកបាទក្រហមកម្ពុជា និងសហការី និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខ និងផ្ញើជូននូវសមានចិត្តអាណិតអាសូរយ៉ាងក្រៃលែង​​ចំពោះ​ លោកស្រី ឡូរ៉េត ស្ទីនសេន ​ ចំពោះសមាគមជាតិកាកបាទក្រហមបែលហ្សិក​​ ​​ និងប្រជាជនបែលហ្សិក ជាពិសេសចំពោះក្រុមគ្រួសារអ្នករងគ្រោះ និងអ្នកដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួន

ខ្ញុំសូមបួងសួងឲ្យអ្នករងរបួស​ឆាប់ជាសះស្បើយ សូមឲ្យការរុករកអ្នកបាត់ខ្លួនឆាប់រកឃើញ និងសូមជូនពរជោគជ័យក្នុងការស្តារឡើងវិញតំបន់ទាំងឡាយដែលខ្ទេចខ្ទាំដោយទឹកជំនន់ខាងលើនេះ​​។»

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតរំលែកទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូន​ លោកស្រី Laurette STEENSSENS (MD)​ ៖

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!