ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...=>ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...
0

អាជ្ញាធរខេត្តកណ្តាលត្រៀមទីតាំងរួចជាស្រេច ដើម្បីចាក់វ៉ាក់សាំងដល់ក្រុមប្រជាពលរដ្ឋអាយុចន្លោះ១២ឆ្នាំដល់១៧ឆ្នាំ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ អភិបាលខេត្តកណ្តាលបានឱ្យដឹងថា អាជ្ញាធរមូលដ្ឋានបានត្រៀមទីតាំងរួចជាស្រេចហើយ ដើម្បីចាក់វ៉ាក់សាំង ជូនកុមារ និងយុវវ័យអាយុ១២ ដល់១៧ឆ្នាំ ដើម្បីង្កើតភាពស៊ាំក្នុងសង្គម និងឈានទៅដល់ការបើកសកម្មភាពសង្គមឱ្យកាន់តែទូលាយ ជាពិសេសការបើកសាលារៀនឡើងវិញ

ថ្លែងប្រាប់អ្នកសារព័ត៌មាន ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល មានប្រសាសន៍ថា នៅទូទាំងខេត្តកណ្តាល ក្រុមមនុស្សដែលមានអាយុចន្លោះចាប់ពី១២ដល់១៧ឆ្នាំ មានចំនួនជាង១៧ម៉ឺននាក់ ។ ដូចនេះដើម្បីបង្កភាពងាយស្រួលទៅដល់កុមារនិងយុវវ័យដែលត្រូវមកទទួលវ៉ាក់សាំងបង្ការកូវីដ១៩ គឺអាជ្ញាធរខេត្តបានត្រៀមទីតាំងសាលារៀន មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងវត្តអារាមមួយចំនួនទៀតដែលមានការសហការរៀបចំដោយអាជ្ញាធរក្រុងស្រុក ។ ពោលកន្លងមក រដ្ឋបាលខេត្ត បានយកទីតាំងទាំងនោះ ចាក់វ៉ាក់សំាងជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅរួចមក ហើយ

« ទីតាំងដែលយើងធ្លាប់ធ្វើកន្លងមក គឺយើងយកទីតាំងនោះដដែលទេ ដែលទីតាំងទាំងនោះធំ ទូលាយ ដែលអាចរក្សាគម្លាតសុវត្ថិភាព នៅពេលដែលមកចាក់ដោយយើងបាន ត្រៀមលក្ខណៈដូច មុនអ៊ីចឹង ហើយ ការរៀបរយក៏យើងបានត្រៀបអស់ហើយ ពិសេសគឺអាជ្ញាធរស្រុកតែម្ដង ដែលគេម្ចាស់ការបាន ដែលធ្វើអីធ្វើបានហើយប្រជាពលរដ្ឋគឺទទួលយកបាន។ ហើយអ្នកបញ្ជូលទិន្នន័យសញ្ញាណអ្នកមកចាក់ក៏មានជំនាញហើយស្រេច ដោយសារពួកគេឆ្លងកាត់មកហើយ។ ហើយដោយឡែកទិន្នន័យរបស់កុមារដែលត្រូវចាក់ នៅតាមទីតាំងមូលដ្ឋាននីមួយៗ ក៏យើងមានហើយរួចជាស្រេច ក្នុងនោះក៏ យើងបានត្រៀមកំណត់ចំនួនអ្នកដែលត្រូវមកចាក់ត្រឹមកម្រិតណា ១ថ្ងៃប៉ុន្មាននាក់ ទីតាំងណាជិតឆ្ងាយ មកប៉ុន្មានក្នុងមួយថ្ងៃ ពេលព្រឹកនិងពេលល្ងាច ក៏យើងបានគិតគូររួចហើយ»

ឯកឧត្តមអភិបាលខេត្ត អំពាវនាវដល់មាតាបិតានិងអាណាព្យាបាល ដែលមានកូនអាយុចាប់ពី ១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំទៅទទួលវ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃ

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុ១២ដល់១៧ឆ្នាំ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ នៅវិមានសន្តិភាព ព្រមទាំងធ្វើសន្និសិទកាសែតផងដែរ។  ជាមួយគ្នានេះសម្តេចនឹងនាំយកចៅៗរបស់សម្តេចទាំងអស់ ដែលមានអាយុ១២ដល់១៧ឆ្នាំ ទៅទទួលវ៉ាក់សាំងនៅថ្ងៃនោះតែម្តង ហើយក្រៅពីចៅរបស់សម្តេចក៏នៅមានចៅៗ របស់ថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបទៀតទៅទទួលវ៉ាក់សាំងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!