ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...=>ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...
0

ឧត្តមសេនីយ៍ឯក ស ថេត បញ្ជាឱ្យនគរបាលចរាចរណ៍ នៅតាមគោលដៅត្រួតពិនិត្យ និងណែនាំអ្នកធ្វើដំណើរតាមម៉ូតូ កង់ និងថ្មើរជើងឱ្យពាក់ម៉ាស់ ដើម្បីការពារជំងឺកូវីដបំប្លែងថ្មី Deltal

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាឱ្យកម្លាំងនគរបាលចរាចរណ៍នៅតាមគោលដៅទាំងអស់នៅរាជធានីភ្នំពេញ ធ្វើការត្រួតពិនិត្យ និងណែនាំជាជំហានដំបូងដល់អ្នកធ្វើដំណើរតាមម៉ូតូ កង់ និងថ្មើរជើងទាំងអស់ ឱ្យពួកគាត់ពាក់ម៉ាស់ ដើម្បីការពារជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី Deltal

បទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត នេះ បានធ្វើឡើងតាមរយៈសារសំលេងមួយ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ

នៅក្នុសារសំលេងនេះដែរ លោកឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមជម្រាបដល់គោលដៅចរាចរណ៍ទាំងអស់ នៅក្នុងរាជធានីភ្នំពេញ តាមការណែនាំរបស់ឯកឧត្តម នាយសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានណែនាំទៅឯកឧត្តម នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ដោយឡែកគាត់បានណែនាំមកខ្ញុំផ្ទាល់ ឱ្យយើងអនុវត្តន៍ចាប់ពីថ្ងៃនេះ ម៉ោងនេះតទៅ ចំពោះអ្នកដែលជិះម៉ូតូ កង់ ឬដើរដោយមិនមានការពាក់ម៉ាស់ សូមឱ្យចរាចរណ៍យើងនៅតាមគោលដៅទាំងអស់ បើឃើញគោរពមួយឱ្យឈប់ ហើយណែនាំឱ្យពាក់ម៉ាស់នៅម៉ោងនេះតទៅ»

ស្នងការនគរបាលរាជធានីភ្នំពេញរូបនេះ បានគូសបញ្ជាក់បន្ថែមទៀតថា៖ «បើមិនដូច្នេះទេនឹងមានក្រុមអនុវត្តច្បាប់ ដែលមានឯកឧត្តម មាន ចាន់យ៉ាដា នេះ ហើយនឹងស្នងការរង របស់យើងមួយចំនួននឹងធ្វើការផាកពិន័យ ដើម្បីបង្ការមិនឱ្យមានការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មីឈ្មោះ Deltal សូមបងប្អូនយើងយកចិត្តទុកដាក់គ្រប់គោលដៅទាំងអស់ ចំពោះតែអ្នកជិះម៉ូតូ កង់ ឬដើរ ដោយឡែកឡានមិនចាំបាច់ទេ អញ្ចឹងបើឃើញ គាត់មិនពាក់ម៉ាស់ សូមគោរពគាត់ឈប់ឱ្យពាក់ម៉ាស់ នេះជាការអប់រំ ចាប់ពីម៉ោងនេះ ពេលនេះតទៅ បន្ទាប់ទៅយើងនឹងផាកពិន័យបុគ្គលណាមិនពាក់ម៉ាស…!»

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ បានដាក់ចេញសារាចរស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ សារាចរនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹងការរីករាលដាលខ្លាំងជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែង Delta

ក្នុងសារាចរនេះរាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការសំខាន់ចំនួន ១១ចំណុច ជូនដល់អាជ្ញាធរពាក់ព័ន្ធរួមគ្នាអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែថ្មី នៅក្នុងសហគមន៍៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!