ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...=>ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...
0

ឯកឧត្ដម ឃួង ស្រេង ចុះត្រួតពិនិត្យសកម្មភាព សមត្ថកិច្ច អាជ្ញាធរ ចុះអនុវត្តន៍ការបិទបម្រាមគោចរពីម៉ោង៩យប់ ដល់ម៉ោង៣ភ្លឺ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ថ្ងៃសៅរ៍ ៧រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១

គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានអនុវត្តន៍ការផាកពិន័យចំពោះអ្នកល្មើសបម្រាមគោលចរពាក់ព័ន្ធនឹងការបិទខ្ទប់រាជធានីភ្នំពេញចាប់ពីម៉ោង៩យប់ ដល់ម៉ោង៣ភ្លឺ ដោយអនុវត្ដន៍ចាប់ពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២១នេះទៅ និងអនុវតន៍យ៉ាងម៉ឺងម៉ាត់បំផុតគ្មានការលើកលែងឡើយ ហើយបើល្មើសធ្ងន់ធ្ងរអាចបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញចាត់ការបន្តទៀត។ ចំពោះអ្នកល្មើសទៅនឹងបម្រាមគោលចរនេះ ត្រូវផាកពិន័យធ្ងន់ធ្ងរ សម្រាប់ម៉ូតូ២០ម៉ឺន រថយន្ត ១លានរៀល។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ដែលបានចុះពិនិត្យគោលដៅ នៅក្នុងខណ្ឌស្សីកែវ ខណ្ឌទួលគោក ខណ្ឌចំការមន ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ និងតាមគោលដៅត្រួតពិនិត្យមួយចំនួន នៅក្នុងភូមិសាស្ត្ររាជធានីពេញដើម្បីជំរុញឱ្យសមត្ថកិច្ច និងអាជ្ញាធរខណ្ឌអនុវត្តន៍ការងារនេះ ឱ្យបានម៉ឹងម៉ាត់ និងមានប្រសិទ្ធភាព

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ការអនុវត្តនូវវិធានការ ដោយបិទបម្រាមគោចរខាងលើនេះធ្វើឡើងក្នុងគោលបំណងដើម្បីទប់ស្កាត់ឱ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ ពិសេសកូវីដបំប្លែងថ្មីដែលតា។ ឯកឧត្ដមបានបញ្ជាក់ថា ដោយមានការយកចិត្ដទុកដាក់គិតពីសុខភាព និងអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេច បិទខ្ទប់ខេត្តចំនួន៨រួចហើយ ដើម្បីកុំឱ្យមានការរីករាល ដាលនៃជំងឺកូវីដបំលែងថ្មីនេះ

ឯកឧត្ដមបានបន្ដថា រដ្ឋបាលរាជធានីភ្នំពេញក៏បានសម្រេចបិទបម្រាមគោចរចាប់ពីម៉ោង ០៩យប់ ដល់ម៉ោង ៣ភ្លឺ ផងដែរ ដើម្បីរក្សាអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ខណៈដែលជំងឺនេះ បាននិងកំពុងរីករាលដាល យ៉ាងខ្លាំង គួរឱ្យព្រួយបារម្ភ

ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានលើកឡើងថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលល្មើសនឹងបម្រាមនេះនឹងត្រូវផាកពិន័យយ៉ាងធ្ងន់ធ្ងរបំផុត ក្នុងនោះ សម្រាប់ម៉ូតូ គឺត្រូវផាកពិន័យចំនួន២០ម៉ឺនរៀ

ចំណែកឯរថយន្តត្រូវផាកពិន័យចំនួន១លានរៀល ហើយគោលដៅដែលដាក់ត្រួតពិនិត្យក្នុងមួយខណ្ឌៗ មានចំនួន២គោលដៅ សរុប១៤ខណ្ឌស្មើនឹង២៨ គោលដៅ ។ ប៉ុន្តែអាចមានចំនួនលើសពីនេះ ដោយខណ្ឌនីមួយៗ មានបន្ថែមបន្ថែមគោល ដៅទៀត។

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!