តាកែវ៖ ឯកឧត្តម ថាំង ប៊ុនសុង និងលោក ឈុន សូវៀត តំណាង លោកស្រីមេធាវី តាំង ស៊ីនហុង ប្រធានសមាគមខ្មែរដើម្បីអភិវឌ្ឍន៍ រួមសហការជាមួយ លោក នួន ឈិន និងលោក ហម ប៊ុនធឿន ស្ថាបនិកក្រុមហ៊ុន PEST POWER CONTROL Co., Ltd ព្រមទាំងសហការីចំនួន៦រូប នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចុះបាញ់ថ្នាំសម្លាប់មេរោគ ប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ តាមសំណើ លោក កេត ម៉ៅ អភិបាលស្រុកសំរោង នៅក្នុងបរិវេណវត្តចំនួន០៣ ដែលផ្ទុះការឆ្លងជំងឺកូវីដ១៩ ចំពោះព្រះសង្ឃជិត១០០អង្គគឺ៖១-វត្តបុរាណនិវេសន៍ ប្រាសាទនាងខ្មៅ ស្ថិតក្នុងឃុំរវៀង, ២-វត្តធម្មនិមិត្ត អង្គប្រីយ៍ ស្ថិតក្នុងឃុំលំចង់និង៣-វត្តសិរីវ័ន្ត ក្បាលសំរោង ស្ថិតក្នុងឃុំទ្រា
។
ក្នុងប្រតិបត្តិការបាញ់ថ្នាំនេះ មានការចូលរួមពី លោក កេត ម៉ៅ អភិបាលស្រុក លោក ង៉ែត សូទ្រី នាយករដ្ឋបាល អាជ្ញាធរឃុំ និងលោក សួន សុង ប្រធានយុវជនបក្សប្រជាជនកម្ពុជាឃុំជើងគួន ព្រះគ្រូចៅអធិការ ព្រះសង្ឃ
។
ក្រោយបញ្ចប់ប្រតិបត្តិការ លោកអភិបាលស្រុក បានប្រគល់លិខិតថ្លែងអំណរគុណជូនអគ្គនាយកក្រុមហ៊ុន និង លោក ឈុន សូវៀត ដែលជាយុវជនសកម្មចូលរួមអភិវឌ្ឍន៍ បម្រើសង្គមទាំងវិស័យ ពុទ្ធចក្រ និងអាណាចក្រ
។
សមាគមខ្មែរដើម្បីអភិវឌ្ឍន៍សូមថ្លែងអំណរគុណ ក្រុមហ៊ុន PEST POWER CONTROL ដែលបានចំណាយថវិកាប្រមាណ១,២០០$ ចូលរួមប្រឆាំងកូវីដជាមួយរាជរដ្ឋាភិបាលកម្ពុជា
។
សូមមិត្តសមាគមនិងបងប្អូនទាំងអស់ដែលត្រូវការសេវាកម្មក្រុមហ៊ុនជំនាញសម្លាប់មេរោគកូវីដ កណ្តៀរ កន្លាត សត្វល្អិតចង្រៃតូចធំផ្សេងៗសូមជួយទាក់ទងក្រុមហ៊ុន០៧៧/០៦៩ ៥០ ៣៣ ៦៦៕