ភ្នំពេញ៖នៅយប់ថ្ងៃសៅរ៍ ៧រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ទី៣១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៩:០០ នាទីយប់
។
លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យ យាន្ដជំនិះគ្រប់ប្រភេទ ដែលធ្វើដំណើរ គ្មានលិខិតអនុញ្ញាត ត្រឹមត្រូវ រួមទាំងការលក់ដូរគ្រប់ប្រភេទ ជាពិសេស ការលក់ដូរ នូវសារធាតុស្រវឹង ក្នុងអំឡុងពេលដាក់ចេញ បម្រាមគោចរ ដោយផ្អាកជាបណ្ដោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង២១ ដល់ម៉ោង៣ភ្លឺ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
។
សូមបងប្អូនចូលរួមគោរពបំរាមគោចរទាំងអស់គ្នាដើម្បីការពារសុវត្ថិភាពខ្លួនយើងនិងក្រុមគ្រួសារយើងដើម្បីចៀសផុតពីជំងឺរីករាលដាលកូវីត19ហើយកុំភ្លេច ៣កុំ ៣ ការពារទាំងអស់គ្នាឲ្យបានខ្ជាប់ខ្ជួន។