នៅព្រឹកថ្ងៃ អាទិត្យ ៨រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១
។
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមមនុស្សអាយុចន្លោះពី ១២ ទៅ ១៧ឆ្នាំ នៅមន្ទីរពេទ្យកាល់ម៉ែត។ជាមួយនឹងអញ្ជើញជាអធិបតីនៃពិធីបើកយុទ្ធនាការនេះ សម្តេចតេជោក៏នាំចៅៗអាយុចន្លោះពី ១២ ទៅ ១៧ឆ្នាំ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ- ១៩ មុនដំបូងគេនៃយុទ្ធនាការចាក់វ៉ាក់សាំងនេះ ហើយបន្ទាប់មកទៀតសម្តេចតេជោ ក៏នឹងធ្វើសន្និសីទសារព័ត៌មានផងដែរ
។
សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ក្នុងពិធីទទួលវ៉ាក់សាំងជំងឺកូវីដ ១៩ AstraZeneca ដែលជាជំនួយរបស់រដ្ឋាភិបាលនិងប្រជាជនជប៉ុន នៅអាកាស យានដ្ឋានអន្តរជាតិភ្នំពេញ កាលពីរាត្រីថ្ងៃ ទី២៣ខែកក្កដាឆ្នាំ២០២១ថា យុទ្ធនាការនេះ នឹងចាប់ផ្ដើមចេញពីរាជធានីភ្នំពេញមុនដំបូងគេ ខណៈដែលរាជធានីភ្នំពេញមានប្រជាជនអាយុចន្លោះពី ១២ ទៅ ១៧ ឆ្នាំ ចំនួនប្រហែល ២៣ម៉ឺននាក់
។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ការចាក់វ៉ាក់សាំងជូនក្មេងអាយុចាប់ពី ១២ឆ្នាំ ទៅ១៧ឆ្នាំនេះ ជាចំណុចពិសេសក្នុងការបើកដំណើរការសង្គមឡើង វិញ ជាពិសេសការសិក្សានៅតាមសាលា រៀនដែល យ៉ាងហោចណាស់ចាប់ពីថ្នាក់អនុវិទ្យាល័យឡើង។ ការចាក់វ៉ាក់សាំងនេះ នៅតែឈរលើគោលការណ៍ស្ម័គ្រចិត្ត៕
0
សម្តេចតេជោហ៊ុនសែនអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមមនុស្សអាយុចន្លោះពី ១២ ទៅ១៧ឆ្នាំ នៅមន្ទីរពេទ្យកាល់ម៉ែត
«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779
http://www.rathaaphiwatnews.com
Filed in: សូមរាយការណ៍