ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...=>ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...
0

រាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី៣ជូនប្រជា ពលរដ្ឋហើយ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ដូសទី៣ជូនប្រជាពលរដ្ឋហើយ ប៉ុន្តែជំហានដំបូងនេះ ផ្តោតសំខាន់ទៅលើក្រុមជួរមុខដែលមានប្រមាណ៥០ម៉ឺននាក់ទៅ១លាននាក់ជាមុនសិន ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងកូវីដ១៩ដូសទី៣ គឺផ្តោតសំខាន់ទៅលើក្រុមមនុស្សជួរមុខ ពិសេសនៅតាមព្រំដែនកម្ពុជា-ថៃ ដែលមានប្រមាណ៥០ម៉ឺននាក់ទៅ១លាននាក់ជាមុនសិន ហើយសម្រាប់អ្នកបានចាក់វ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ទាំង២ដូសរួចហើយ គឺត្រូវយកវ៉ាក់សាំង AstraZeneca ធ្វើជាដូស ទី៣ ដែលជាដូសជំរុញ ។ ម្យ៉ាងវិញទៀត សម្រាប់អ្នកចាក់ អាស្រ្តាហ្សេនីកា (AstraZeneca) ទាំង២ដូសរួចរាល់វិញនោះ គឺអាចនឹងប្រើវ៉ាក់សាំងស៊ីណូវ៉ាក់ឬស៊ីណូហ្វាម ជាដូសទី៣

ក្នុងពិធីអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនកុមារនិងយុវវ័យ អាយុចាប់ពី១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ នៅព្រឹកថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០២១ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាស ន៍ថា ការអនុញ្ញាតនេះធ្វើឡើងបន្ទាប់ពីមានការពិភាក្សាយ៉ាងល្អិតល្អន់ ដើម្បីធ្វើយ៉ាងណាជំរុញប្រសិទ្ធភាពវ៉ាក់សាំងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ជាពិសេសផ្តល់វ៉ាក់សាំងដូសទី៣ឱ្យបានទាន់ពេលវេលា មុននឹងប្រសិទ្ធភាពវ៉ាក់សាំងដែលប្រជាពលរដ្ឋបានចាក់ទាំង២ដូសហើយនោះ មានការថយចុះ

« សម្រាប់ដូសទីបីគឺត្រូវបានសម្រេចកាលពីម្សិលមិញ ក្រោយការរាយការ ណ៍ពីគណៈកម្មការរាយការ ណ៍ឱ្យប្រធានគណៈប្រចាំការ គឺឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានជួបប្រជុំពិភាក្សាហើយលើកមកខ្ញុំ ហើយខ្ញុំក៏បានចារយល់ព្រម ហើយចំណារទៅ លោកជំទាវ ឱ វណ្ណឌីន ថាឱ្យដូរផែនការភ្លាម កន្លែងដែលយើងគ្រោងដាក់អាស្ត្រាសេនីកា គឺត្រូវទៅដាក់ជំនួសដោយស៊ីណូហ្វាមឬស៊ីណូវ៉ាក់ ហើយដកអាស្រ្តាយកមក ព្រោះការពិតនេះមិន ទាន់មកដល់ផងនិងវ៉ាក់សាំងមកដល់ហើយនោះ គឺនៅក្រចេះនិងរតនគិរីមិនអាចដកយកមកវិញបានទេ ដូច្នេះយើងត្រូវការប្រើប្រាស់ ហើយយើងត្រូវការទិញខ្លួនឯង ហើយទិញតាមរយៈកូវ៉ាក់មួយផ្នែកនិងមួយផ្នែកទៀតយើងអាចទាក់ទងទៅដល់រោងចក្រដែលផលិត ពីព្រោះជប៉ុនក៏មាន កូរ៉េខាងត្បូងក៏មាន ឥណ្ឌាក៏មាន ប្រទេសណាទទួលទិញគឺយើងទិញពីប្រទេសនោះ ដូច្នេះទេយើងត្រូវចំណាយថវិកាបន្ថែមទៀត ព្រោះដើម្បីកុំឱ្យយើងចាក់ពីរដូសទៅហើយ ព្រោះនៅពេលណាមួយប្រសិទ្ធភាពរបស់វាថយ ដូច្នេះយើងយកដូសថ្មីមកជំរុញវាឱ្យកើនឡើងវិញ ព្រោះនៅពេលណាមួយដែលវាថយចុះបន្តិចម្តងៗ ចឹងត្រូវមានដូសជំរុញទី៣ » ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!