ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...=>ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...
0

សម្តេចតេជោ ហ៊ុន សែន៖ វ៉ាក់សាំងកូវីដ១៩ Johnson & Johnson ដែលជាជំនួយរបស់សហរដ្ឋអាមេរិក នឹងត្រូវចាក់ជូនជនជាតិដើមភាគតិច និងពលករកម្ពុជាមកពីប្រទេសថៃ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ថ្ងៃ អាទិត្យ ៨រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា វ៉ាក់សាំងកូវីដ១៩ ដែលជាប្រភទវ៉ាក់សាំងចាក់១ដូស Johnson & Johnson ដែលជាជំនួយរបស់សហរដ្ឋអាមេរិក នឹងត្រូវចាក់ជូនជនជាតិដើមភាគតិច និងពលករកម្ពុជាដែលវិលត្រឡប់មកពីប្រទេសថៃ ហើយមិនទាន់បានចាក់វ៉ាក់សាំងនោះ

ក្នុងសន្និសីទសារព័ត៌មាន និងពិធីប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ នៅវិមានសន្តិភាព នាព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍គូសបញ្ជាក់ថា ការចាក់ទៅលើជនជាតិដើមភាគតិចនេះ គឺដោយសារវ៉ាក់សាំង Johnson&Johnson តម្រូវឱ្យចាក់តែមួយលើកប៉ុណ្ណោះ វាងាយស្រួលក្នុងការចំណាយពេលវេលា ទាំងក្រុមគ្រូពេទ្យ និងជនជាតិដើមភាគតិច។ សម្តេចតេជោបានបន្ថែមថា គោលដៅចាក់ចំពោះប្រជាពលរដ្ឋ ជាជនជាតិដើមភាគតិចនោះ រួមមាននៅខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តព្រះវិហារ និងនៅតំបន់មួយចំនួនទៀត

សម្តេចតេជោបានថ្លែងបញ្ជាក់ថា «ពាក់ព័ន្ធនឹងវ៉ាក់សាំង Johnson & Johnson ខ្ញុំបានឱ្យយោបល់ទៅលោកជំទាវ ឱ វណ្ឌឌីន ហើយនោះ គឺបញ្ជូនទៅចាក់ នៅតំបន់ជនជាតិដើមភាគតិច…ព្រោះវាងាយស្រួល ដោយចាក់តែមួយដូស អីចឹង កុំឱ្យពេទ្យទៅយូរ សម្រួលឱ្យពេទ្យបានម្ខាង និងជនជាតិភាគតិចបានម្ខាង»។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ដែរថា ប្រហែលមិនអាចរកប្រជាពលរដ្ឋ ជនជាតិដើមភាគតិច ចំនួន១លាននាក់ ដើម្បីទទួលវ៉ាក់សាំង Johnson & Johnson អស់នោះទេ។ ក្នុងន័យនេះ សម្តេចតេជោបានថ្លែងបន្ដថា បើវ៉ាក់សាំងនៅសល់ ហើយកាលបរិច្ឆេទផុតកំណត់របស់វ៉ាក់សាំងនៅរយៈពេលវែងនោះ នឹងត្រូវយកទៅចាក់ឱ្យប្រជាពលរដ្ឋកម្ពុជា ជាពិសេសពលករខ្មែរ ដែលត្រលប់មកពីថៃ

គួរបញ្ជាក់ដែរថា វ៉ាក់សាំងកូវីដ១៩ ដែលជាប្រភទវ៉ាក់សាំងចាក់១ដូស Johnson & Johnson ចំនួន ៤៥៥ ០០០ ដូសជំហានទីមួយ ក្នុងចំណោមវ៉ាក់សាំងចំនួន ១ ០៦០ ១០០ដូស ដែលជាជំនួយរបស់សហរដ្ឋអាមេរិកផ្ដល់ឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាតាមរយៈយន្តការ COVAXនោះ បានដឹកមកដល់កម្ពុជាហើយ កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២១តាមជើងយន្តហោះពិសេស ហើយរំពឹងថា ជំនួយវ៉ាក់សាំងជំហានទីពីរ នឹងមកដល់កម្ពុជា នៅថ្ងៃទ០២ ខែសីហា ឆ្នាំ២០២១៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!