ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...=>ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...
0

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យក្រសួងសុខាភិបាលត្រូវពិនិត្យជាបន្ទាន់ចំពោះមន្ទីរពេទ្យឯកជន ដោយយកតម្លៃខ្ពស់ ក្នុងការធ្វើតេស្តរកកូវីដ១៩

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ ថ្ងៃ អាទិត្យ ៨រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា រាល់មន្ទីពេទ្យរដ្ឋទាំងអស់មិនត្រូវយកថវិកាពីប្រជាពលដ្ឋសម្រាប់ការធ្វើតេស្តស្វែងរកជំងឺកូវីដ១៩នោះទេ និងបញ្ជាឱ្យក្រសួងសុខាភិបាលពិនិត្យចំពោះការធ្វើតេស្តរបស់មន្ទីពេទ្យឯកជនក្នុងការយកតម្លៃខ្ពស់

ថ្លែងក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់កុមារនិងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំនាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ នៅវិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំសូមបញ្ជាក់ថាមន្តីពេទ្យរដ្ឋមិនត្រូវយកប្រាក់ជាដាច់ខាត់ចំពោះប្រើប្រាស់ឧបករណ៍តេស្តរស្វែងរកជំងឺកូវីដ១៩របស់រដ្ឋទៅធ្វើតេស្តចំពោះពលរដ្ឋជាដាច់ខាត។ កន្លងមកខ្ញុំមិនអនុញ្ញាតឱ្យរកប្រាក់ទេ សូម្បីតែជនប រទេសយើងទទួលការព្យាបាលមិនយកប្រាក់នោះទេ»។ សម្តេចតេជោក៏បានលើកឡើងពីករណីមន្ទីពេទ្យឯកជនការធ្វើតេស្តស្វែងរកកូវីដ១៩រកប្រាក់ជារឿងរបស់គេ។ ទន្ទឹមនេះ សម្ដេចតេជោក៏បានឱ្យ ក្រសួងសុខាភិបាល ពិនិត្យមើលជាបន្ទាន់ នូវសេវាធ្វើតេស្ដរកមេរោគកូវីដ១៩ ដែលមានតម្លៃខ្ពស់ នៅតាមមន្ទីរពេទ្យឯកជនមួយចំនួនផងដែរ។ ពាក់ព័ន្ធករណីធ្វើតេស្ដនេះផងដែរ សម្ដេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ថា រដ្ឋមិនយកលុយ ពីប្រជាពលរដ្ឋជាដាច់ខាត ចំពោះអ្នកដែលបានទៅធ្វើតេស្ដនៅតាមបណ្ដាពេទ្យរដ្ឋ

សម្ដេចតេជោក៏បានបន្ថែមថា «ខ្មែរក្រ តែខ្មែរមានចិត្ត»។ ក្នុងន័យនេះ សម្ដេចតេជោថា ការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋខ្មែរ និងជនបរទេស ហើយការព្យាបាលជំងឺកូវីដ១៩ ការធ្វើតេស្ដរកមេរោគកូវីដ១៩ គឺមិនយកលុយនោះទេ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!