ភ្នំពេញ៖ សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន បានប្រកាសថា ប្រជាពលរដ្ឋទាំងអ្នកមាន ទាំងអ្នកក្រ ពេលធ្វើ តេស្តរកមេរោគកូវីដ-១៩ នៅមន្ទីរពេទ្យរដ្ឋ គឺពុំមានការបង់ ប្រាក់នោះទេ សូម្បីតែ១សេនឡើយ
។
ថ្លែងក្នុងឱកាសបើកយុទ្ធនា ការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារនិង យុវវ័យ ចាប់ ពីអាយុ១២ ដល់ក្រោម១៨ឆ្នាំ នាថ្ងៃទី១ខែសីហាឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា នៅលើពិភពលោកនេះ មានប្រទេសមិនច្រើនទេ ដែលអនុញ្ញាតឱ្យធ្វើតេស្តកូវីដ១៩ មិនយកលុយ ព្យាបាលមិនយកលុយចំពោះពលរដ្ឋខ្លួននិងជនបរទេសដូចកម្ពុជានោះទេ។ សម្តេច តេជោ បានបញ្ជាក់ថា «ខ្មែរក្រ តែខ្មែរមានចិត្ត» ការធ្វើតេស្តដល់ប្រជាពលរដ្ឋនិងជនដែលខ្វះលទ្ធភាពខ្វះខាតក្នុងការធ្វើតេស្តនិងពេលទៅរកសេវាព្យាបាល រដ្ឋមិនឱ្យយកលុយពីប្រជាពលរដ្ឋជាដាច់ខាត ចំពោះអ្នកបានទៅធ្វើតេស្តនៅតាមបណ្តាពេទ្យរដ្ឋ ហើយចំពោះមន្ទីរពេទ្យឯកជនកុំយកថ្លៃធ្វើតេស្តរហ័សថ្លៃពេក
។
«សម្រាប់ធ្វើតេស្តដោយគ្រូពេទ្យរបស់រដ្ឋដាច់ ខាត អត់យកប្រាក់។ សុំបញ្ជូនសារមួយនេះ ឱ្យដល់ប្រជាពលរដ្ឋ ថ្ងៃមុនខ្ញុំឱ្យចុះស្រាវជ្រាវបន្ថែម ជាបន្ទាន់ នៅពេលទទួលព័ត៌មានស្តីអំពី ការធ្វើតេស្តនៅអង្គស្នួស ដោយយកលុយ ។ អ៊ីចឹងត្រូវបែកចែកជាពីរ ទី១ ផ្នែករដ្ឋ ដាច់ខាត ១សេន ក៏មិនឱ្យប៉ះ សម្រាប់ប្រជាពលរដ្ឋ មិនថាអ្នកមាន ឬអ្នកក្រ តែចូលធ្វើ តេស្តជាមួយរដ្ឋហើយ គឺថាអត់នោះទេ អត់មានយកប្រាក់ ។ បើទោះបីយើងយកប្រាក់ពីអ្នកហ្នឹង អ្នកជំងឺនេះ ក៏មិនអាចឱ្យកម្ពុជាក្លាយទៅជាអ្នកមានបានដែរ យើងចាយទៅដល់ពាន់លានដុល្លារហើយ យើងបន្តចាយបន្តិច ទៅទៀត ក៏វាមិនទាន់ដួលរលំសេដ្ឋកិច្ចកម្ពុជាដោយសារតែអាការធ្វើតេស្តនោះទេ ។ រីឯវិស័យឯកជន ត្រូវយកប្រាក់ហើយ សូមជូនដំណឹងសម្រាប់ប្រជាពលរដ្ឋដើម្បីធ្វើ ការតវ៉ា ចំពោះអ្នកណា ក្រុមគ្រូពេទ្យរដ្ឋ ឬពេទ្យស័្មគ្រចិត្តដែលយកឧបករណ៍រដ្ឋទៅធ្វើតេស្តហើយ បែរជាយកលុយគឺខុស» ៕