ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...=>ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...
0

អាជ្ញាធរខេត្តកណ្ដាលចុះពង្រឹងការងារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមបណ្ដោយព្រំដែនកម្ពុជាវៀតណាម

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖នាព្រឹកថ្ងៃពុធ ១១រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១

អភិបាលរងខេត្តកណ្ដាល ឯកឧត្តម ណុប ដារ៉ា ស្នើដល់កងកម្លាំងដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបន្ត និងពង្រឹងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសហាមដាច់ខាតមិនអោយមានការឆ្លងដែនដោយខុសច្បាប់ឡើយ

ឯកឧត្តមអភិបាលរងខេត្តកណ្ដាល បានស្នើបែបនេះ ក្នុងឱកាសដែលឯកឧត្ដម ចុះពង្រឹងការងារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមបណ្ដោយព្រំដែនក្អមសំណ កម្ពុជា-វៀតណាម នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១

ឯកឧត្តមអភិបាលរងខេត្ត បន្តថា ជំងឺកូវីដ-១៩ គឺជាមេរោគមួយដ៏កាចសាហាវ ដែលកំពុងមានការឆ្លងរាលដាលនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាទូទាំងពិភពលោក ដែលតម្រូវឱ្យយើងទាំងអស់គ្នា ត្រូវរួមគ្នាបង្ការ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មី ប្រភេទ Delta ឱ្យមានប្រសិទ្ធភាពខ្ពស់

លោក សុទ្ធ សាវឿន ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ បានអោយដឹងថា អង្គភាពចម្រុះទីស្នាក់ការក៏ដូចជាកងកម្លាំងសមត្ថកិច្ចឈរជើងនៅតាម ខ្សែបន្ទាត់ព្រំដែន សហការបានល្អជាមួយភាគីវៀតណាម ក្នុងការថែរក្សាស្ថេរភាព សន្តិសុខសណ្តាប់ធ្នាប់តាម ខ្សែបន្ទាត់ព្រំដែន រួមចំណែកពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងកងម្លាំងសមត្ថកិច្ចឈរជើងនៅ ព្រំដែននៃប្រទេសទាំងពីរ បង្កលក្ខណៈងាយស្រួលដល់ប្រជាជនរស់នៅតាមខ្សែបន្ទាត់ព្រំដែន នៃប្រទេសទាំងពីរ ដោយឈរលើគោលការណ៍ គោរពឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសនីមួយៗ

លោកបន្តថា ចាប់តាំងពីមានការឯកភាពគ្នាក្នុងការបិទព្រំដែន ដោយមិនអនុញ្ញាតអោយប្រជាពលរដ្ឋទាំងពីរចេញឆ្លងកាត់ព្រំដែនទាំងពីរ ក្នុងគោលបំណងដើម្បីការទប់ស្កាត ការរីករាល់ដាលជម្ងឺកូវិដ-១៩ ភាគីទាំងពីរអនុវត្តបានយ៉ាងល្អប្រសើរ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!