ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...=>ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...
0

អភិបាលខេត្តកណ្ដាលដឹកនាំកិច្ចប្រជុំស្តីពីការចូលរួមយោបល់លើសេចក្តីព្រាង យុទ្ធសាស្ត្រ២០២១-២០៣០របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖ នារសៀលថ្ងៃព្រហស្បតិ៍១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្នើដល់អនុសាខាក្រុង-ស្រុក ត្រូវខិតខំកៀងគរស្វែងរកសប្បុរសជន ដើម្បីជួយឧបត្ថម្ភដល់អនុសាខាដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា

ឯកឧត្ដម អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខា បានស្នើបែបនេះ ក្នុងឱកាសឯកឧត្ដម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការចូលរួមយោបល់លើសេចក្តីព្រាង យុទ្ធសាស្ត្រ២០២១-២០៣០របស់កាកបាទក្រហមកម្ពុជា របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល  នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល តាមអនឡាន(ZOOM)។ កិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមដោយ សមាជិកសាខា អនុសាខាកាកបាទក្រហមកម្ពុជាក្រុង-ស្រុកទាំង១១

ឯកឧត្ដម បន្តថា យុទ្ធសាស្ត្រ ២០២១-២០៣០ របស់ សាខាជាមគ្គុទេសន៍សម្រាប់ដំណើរផ្លូវក្នុងរយៈពេល១០ឆ្នាំ បន្ត ហើយក្នុងនាមជាជំនួយការឱ្យអាជ្ញាធម៌សាធារណៈក្នុងវិស័យមនុស្សធម៌ អនុវត្តសកម្មភាពនៅគ្រប់ស្ថានការណ៍ ក្នុងការបំពេញតួនាទីស្របជាមួយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដើម្បីកំណើនការងារ សមធម៌ និង ប្រសិទ្ធភាព៖ កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យ ឆ្នាំ២០៣០ និងឆ្នាំ២០៥០ នៃរាជរដ្ឋាភិបាលកម្ពុជា

ឯកឧត្តម បន្ថែមថា ដើម្បីបុព្វហេតុបេសកកម្មមនុស្សធម៌ ក្នុងការកាត់បន្ថយជនរងគ្រោះ និង ជនងាយរងគ្រោះដែលបង្កដោយគ្រោះមហន្តរាយ និងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាជន អនុសាខាក្រុង-ស្រុកទាំងអស់ ត្រូវខិតខំកៀងគរស្វែងរកសប្បុរសជន ដើម្បីជួយឧបត្ថម្ភដល់អនុសាខា  ដើម្បីជាទុនក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយផ្សេងៗ ឱ្យបានទាន់ពេលវេលា នៅក្នុងមូលដ្ឋានក្រុង-ស្រុករៀងៗខ្លួន៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!