ខេត្តកណ្តាល៖នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១
។
នៅបរិវេណក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមក្នុងពិធីប្រគល់-ទទួលរថយន្តម៉ាក Ford Ranger ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោមហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ
។
ក្នុងឱកាសនោះដែរ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ត្រូវបានក្រសួងមហាផ្ទៃ ផ្តល់ជូនរថយន្តចំនួន០៥ គ្រឿង ដើម្បីបម្រើក្នុងការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងខេត្តកណ្តាល។