ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...=>ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...
0

ស្ត្រីម្នាក់សុំឲ្យសមត្ថកិច្ចជំនាញនៃស្នងការខេត្តបាត់ដំបង ជួយរកយុត្តិធម៌ ឲ្យរូបគាត់ផង ដោយប្តីបានស្លាប់ពេលទៅពិគ្រោះការងារជាមួយម្ចាស់ផ្ទះធ្វើសំណង់ មានភាពមិនប្រក្រតី

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តបាត់ដំបង៖ ស្ត្រីវ័យកណ្ដាលម្នាក់អាយុជិត ៤០ឆ្នាំបានទទូចសុំឲ្យអាជ្ញាធរ និងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តជួយរកយុត្តិធម៌ឲ្យគាត់ផង ក្រោយពី ប្តីរបស់គាត់បានស្លាប់នៅពេលដែលទៅជួបគ្នាជាមួយម្ចាស់ផ្ទះហើយពិភាក្សាការងារសំណង់ ដែលករណីនេះបានបន្សល់ទុកភាពមិនប្រក្រតីជាច្រើន

បើតាមការរៀបរាប់ពីស្ត្រីឈ្មោះ វ៉ុន សារី ជាភរិយាជនរងគ្រោះទាំងអារម្មណ៍អួលដើមកបានឲ្យដឹងថា កាលពីនៅថ្ងៃទី ០៥ ខែសីហាឆ្នាំ២០២១នេះ ចំពោះការបាត់បង់អាយុជីវិតស្វាមីរបស់លោកស្រីកន្លងមកនេះមានភាពអយុត្តិធម៌ជាទីបំផុត ដោយម្ចាស់សំណង់អះអាងថាប្តីរបស់គាត់បានដួលបោកក្បាលប៉ះទៅនឹងជ្រុងសាឡុង និងបានព្យាយាមពង្រាងបិទបាំងភស្តុតាងមួយចំនួនដូចជា: ពេលជនរងគ្រោះជួបគ្រោះថ្នាក់ភ្លាមៗភាគីម្ចាស់សំណង់មិនបានផ្តល់ដំណឹងឲ្យគាត់ជាប្រពន្ធឲ្យបានដឹងភ្លាមៗទេ (ផ្ទះមានចម្ងាយពីគ្នា ១០០ម៉ែត្រ) តែបែរជាទៅហៅ បងប្រុសរបស់ខ្លួនឯងធ្វើពេទ្យដូចគ្នាឲ្យមកជួយទៅវិញ ក្រៅពីនេះបានដោះកាមេរ៉ាដែលមានបំពាក់នៅក្នុងផ្ទះចេញបាត់អស់ រួមទាំងយកទូរស័ព្ទរបស់ជនរងគ្រោះទៅលុបកម្មវិធីចោល ទោះជាគាត់ជាប្រពន្ធជនរងគ្រោះទារយកក៏បដិសេធមិនព្រមឲ្យ រហូតលុបកម្មវិធីចោលអស់ទើបប្រគល់ឲ្យ….ជាដើម

ស្ត្រី ប្រពន្ធជនរងគ្រោះបន្តថា រវាងប្តីអ្នកស្រី និងម្ចាស់សំណង់កន្លងមកធ្លាប់មានបញ្ហាជាមួយគ្នាខ្លះៗ ដោយនៅថ្ងៃកើតហេតុ ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២១ ប្តីរបស់អ្នកស្រីឈ្មោះសាន សុខ អាយុ ៥០ ជាវិស្វករល្បីឈ្មោះម្នាក់បានទៅជួបម្ចាស់ធ្វើសំណង់មានឈ្មោះស៊ុយ សុត្ថា ហៅពេទ្យបារាំង មុខរបរជាពេទ្យឯកជន នៅឯផ្ទះឋិតនៅក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីពិគ្រោះលើការងារគូសប្លង់សាងសង់អគារពេទ្យព្យាបាលមួយកន្លែង នៅអំឡុងវេលាម៉ោងប្រមាណជាង ៤និង០០នាទីល្ងាច ថ្ងៃដដែល ដោយសារជនរងគ្រោះបានទៅជួបគេយូរក៏គាត់បានទូរស័ព្ទហៅប្តីព្រោះដល់ម៉ោងបង្រៀនសិស្ស ប៉ុន្តែមិនមានអ្នកលើក រហូតព្យាយាមចុចទូរស័ព្ទជាច្រើនដងចុងក្រោយទើបមានអ្នកលើកតែមិននិយាយស្តីអ្វីបន្តិចសោះ

ការរង់ចាំដំណឹងរបស់ប្តីដោយអន្ទះសានេះស្រាប់តែមានទូរស័ព្ទរបស់ម្ចាស់សំណង់ប្រាប់ថាប្តីរបស់អ្នកស្រីបានដួលរបួសតិចតួចត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកកំរៀងហើយ ភ្លាមៗអ្នកស្រីជាប្រពន្ធក៏បានរួសរាន់ប្រុងទៅមើលប្តីតែត្រូវឈ្មោះ ស៊ុយ សុត្ថា ជាម្ចាស់ធ្វើសំណង់បានទូរស័ព្ទមកប្រាប់បន្តថា ប្តីរបស់គាត់ត្រូវបញ្ជូនទៅមន្ទីរពេទ្យយោធភូមិភាគទី ៥ នៅឯក្រុងបាត់ដំបងបន្តទៀតហើយ ហើយអ្នកស្រីក៏ជួលរថយន្តធ្វើដំណើរមកកាន់មន្ទីរពេទ្យក្នុងខេត្តបាត់ដំបង ពេលមកដល់ដោយត្រូវធ្វើតេស្តរកជំងឺកូវីដ-១៩ផងដល់ម៉ោងប្រមាណជាង ១០:០០នាទីយប់ទើបដឹងលទ្ធផលទើបអ្នកយាមគេឲ្យចូល ពេលដើរទៅរកប្តី ឈ្មោះស៊ុយ សត្ថា បានចេញមកឲ្យគាត់ស្តាប់ទូរស័ព្ទដោយអះអាងថាជួបជាមួយគ្រូពេទ្យ ពេលនោះតាមទូរស័ព្ទគេប្រាប់គាត់ថាប្តីរបស់អ្នកស្រីបានស្លាប់បាត់ទៅហើយ បានមួយសន្ទុះគាត់ក៏បានសួររកទូរស័ព្ទរបស់ប្តី តែម្ចាស់ផ្ទះសំណង់ឈ្មោះស៊ុយ សត្ថា ព្យាយាមយកលេសផ្សេងៗដោយបដិសេធមិនព្រមប្រគល់ឲ្យឡើយ រហូតព្រឹកឡើងទើបប្រាប់ឲ្យទៅយកទូរស័ព្ទនៅកន្លែងជាង ដែលជាងធ្វើទូរស័ព្ទបានប្រាប់ថាទូរស័ព្ទខាងលើគេឲ្យឈូសលុបកម្មវិធីចោល

អ្នកស្រី វ៉ុន សារី បញ្ជាក់ទាំងទឹកភ្នែកថា÷ ដោយគិតថានៅឯស្រុកកំរៀងគាត់ជួលផ្ទះគេស្នាក់នៅ ខ្លាចដឹកសាកសពប្តីរបស់គាត់ត្រឡប់ទៅផ្ទះវិញ ខ្លាចក្រែងម្ចាស់ផ្ទះជួលគេមិនឲ្យចូល ដូច្នេះគាត់ក៏សម្រេចចិត្តដឹកសាកសពប្តីជាទីស្រឡាញ់ទៅតម្កល់ទុកនៅវត្តដំរី ស មួយយប់ ភ្លឺឡើងទើបបូជា ពេលនោះលោកស្រីនៅតែម្នាក់ឯងមានកាតក់ស្លុត និងភ័យខ្លាចនឹកមិនឃើញអ្វីទាល់តែសោះ សូម្បីតែរាយការណ៍ដល់អាជ្ញាធរមានសមត្ថកិច្ច

ចុងក្រោយលោកស្រីសូមសំណូមពរដល់សមត្ថកិច្ចជំនាញ និងលោក សាត គឹមសាន ស្នងការខេត្ត ពិសេស លោក ងួន រតន: អភិបាលខេត្តបាត់ដំបង ជួយរកយុត្តិធម៌ឲ្យគាត់ផង ប្តីរបស់គាត់ស្លាប់បិទភ្នែកមិនជិតនោះទេ៕

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!