ខេត្តកណ្ដាល៖ នារសៀលថ្ងៃសៅរ៍ ១៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១
។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល
បានដឹកនាំកម្លាំងការិយាល័យជំនាញ កម្លាំងអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដោយមានការចូលរួមពីរដ្ឋបាលស្រុកកៀនស្វាយ រួមជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យសម្របសម្រួលបញ្ហាទំនាស់ព្រំដី នៅចំណុចក្រោយវត្តកៀនស្វាយក្រៅ ភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល
។
បន្ទាប់ពីមានសំនូមពរពីភាគីទំនាស់ព្រំដីនោះបានអញ្ជើញលោក ឧត្តមសេនីយ៍ទោឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ចូលរួមពិនិត្យនិងសម្របសម្រួលភាគីទាំងសង្ខាងដោយសន្តិវិធី និងមានការយល់យោគ អធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីរកដំណោះស្រាយបញ្ចប់នៃបញ្ហាទំនាស់
។
គួរជម្រាបថា នេះមិនមែនជាលើកទីមួយនោះទេ គឺជានិច្ចកាលលោកឧត្តមសេនីយ៍ទោ
ឈឿន សុចិត្ត តែងតែយកចិត្តទុកដាក់ក្នុងការចុះសម្របសម្រួលជួយដល់ភាគីមានទំនាស់ និងប្រជាពលរដ្ឋដែលមានបញ្ហា៕