ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...=>ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...
0

សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យក្រុមនិស្សិតកម្ពុជាស្វែងយល់ភាពខ្លាំងនៃប្រទេសជឿនលឿន យកមកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ÷សម្ដេចក្រឡាហោម ស ខេង បានណែនាំឲ្យក្រុមនិស្សិតជ័យលាភីស្វែងយល់ពីភាពខ្លាំងនៃប្រទេសជឿនលឿន ដើម្បីយកមកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត

ក្នុងឱកាសអនុញ្ញាតឱ្យបេក្ខជនជ័យលាភីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សផ្ដល់ដោយប្រទេសជប៉ុន ហៅកាត់ថា JDS ចំនួន២៦រូប ជួបសម្ដែងការគួរសម កាលពីរសៀលថ្ងៃទី១៨ ខែសីហា តាមប្រព័ន្ធវីដេអូអនឡាញ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានផ្ដល់អនុសាសន៍ឲ្យក្រុមនិស្សិតជ័យលាភីទាំងអស់ ខិតខំកសាងទំនាក់ទំនងល្អជាមួយមិត្តនិស្សិតមកពីបណ្ដាប្រទេសផ្សេងទៀត រួមទាំងនិស្សិតជនជាតិជប៉ុន និងបានបន្ថែមក្នុងន័យដើមថា«ទំនាក់ទំនងល្អមានប្រយោជន៍ច្រើនណាស់ ម្យ៉ាងអាចជាកញ្ចក់ឱ្យគេឆ្លុះឃើញថាគំនិតមារយាទ អាកប្បកិរិយារបស់ជនជាតិកម្ពុជាយើង គឺស្លូតបូត សុភាពរាបសា ឧស្សាហ៍ព្យាយាម និងតស៊ូក្នុងជីវិត»

សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តីបានបន្តថា ក្រៅពីការសិក្សារៀនសូត្រមុខជំនាញ របស់យើង យើងក៏មានឱកាសបានឃើញស្រុកគេ ហើយបត្រូវ ដាក់សំណួរ និងរកចម្លើយ ថាហេតុអ្វីបានជាប្រទេសជប៉ុន ជនរួមជាតិជប៉ុន អាចធ្វើឲ្យប្រទេសរបស់ខ្លួនរីកចម្រើន និងទៅជាមហាអំណាចសេដ្ឋកិច្ច? ដូច្នេះត្រូវតែឆ្លៀតស្វែងរកមូលហេតុ។ ជាការពិតហើយសុខសន្តិភាពវាជារឿងមួយ ប៉ុន្តែមានកត្តាអ្វីផ្សេងទៀត?

ជាមួយគ្នានោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការអបអរសាទរ និងកោតសរសើរចំពោះនិស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ ដែលបានតស៊ូសិក្សារៀនសូត្រយកចំណេះវិជ្ជាក្នុងរយៈពេលកន្លងមករហូតអាចទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន

សម្ដេចបានចាត់ទុកជោគជ័យនៃការទទួលបានអាហារូបករណ៍ នេះថាក៏ជាជោគជ័យសម្រាប់ក្រុមគ្រួសារ សាលារៀន សម្រាប់អង្គភាព ក្រសួងស្ថាប័ន និងសម្រាប់រាជរដ្ឋាភិបាលដែរ។ រាជរដ្ឋាភិបាល បានខិតខំកសាងបរិយាកាសសុខសន្តិភាព ស្ថិរភាពធ្វើឲ្យប្រជាពលរដ្ឋមានឱកាសគ្រប់ៗគ្នាដើម្បីកសាងជីវភាពរស់នៅបានកាន់តែល្អប្រសើរ រួមទាំងការសិក្សារៀនសូត្រ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!