ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...=>ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...
0

អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងពិធីគូរផែនទី និងចុះបញ្ជីរសហគ្រាស ជំរឿនសេដ្ឋកិច្ច ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកណ្តាល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ ព្រឹកថ្ងៃសៅរ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ២១ សីហា ឆ្នាំ២០២១

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីភាពក្នុង ពិធីបិទវគ្គបណ្តុះបណ្តាល និងពិធីគូរផែនទី និងចុះបញ្ជីរសហគ្រាស ជំរឿនសេដ្ឋកិច្ច ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកណ្តាល ដែលរៀបចំដោយមន្ទីរផែនការខេត្តកណ្ដាល នៅសាលាខេត្តកណ្ដាល

មានប្រសាសន៍ក្នុងពិធីបិទវគ្គ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ការធ្វើជំរឿនសេដ្ឋកិច្ច ឆ្នាំ២០២២នាពេលនេះ គឺមានសារសំខាន់ណាស់សម្រាប់ជាមូលដ្ឋានឱ្យ រាជរដ្ឋាភិបាលរៀបចំគោលនយោបាយ និងកំណត់យុទ្ធសាស្ត្រអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច ដើម្បីស្ដារ និង ពន្លឿនការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិ អោយមានការវិវត្តន៍ និងរីកចំរើន។ ដូច្នេះការចុះទៅអនុវត្តនីតិវិធីគូស ផែនទី និងចុះបញ្ជីសហគ្រាស នៃការធ្វើជំរឿនសេដ្ឋកិច្ចត្រូវធ្វើឱ្យបានច្បាស់លាស់ ប្រសិនបើយើងធ្វើជំរឿនមិនច្បាស់លាស់ ការកំណត់យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដកិច្ចក៏មិនបានត្រឹមត្រូវ ខាតបង់ដល់ជាតិទាំងមូលផងដែរ

ឯកឧត្ដមអភិបាលខេត្ត បន្តថា ដើម្បីអោយការងារនេះ ទទួលបានជោគជ័យតាមការគ្រោងទុក សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ចំពោះតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងដំណើរការអនុវត្ត ការងារគូរផែនទី និងការចុះបញ្ជីរសហគ្រាសសេដ្ឋកិច្ចអោយបានត្រឹមត្រូវតាមការកំណត់ក្នុងនីតិវិធី ។ ត្រូវមានកិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាពិសេសមេឃុំ ចៅសង្កាត់

ទន្ទឹមនឹងនោះ មន្ទីរផែនការខេត្ត ដែលជាសេនាធិការឱ្យរដ្ឋបាលខេត្ត ត្រូវជួយសម្របសម្រួលនូវរាល់បញ្ហា អសកម្មនានា អោយមានភាពរលូន និងទាន់ពេលវេលា ។ ក្នុងករណីមានបញ្ហាដែលដោះស្រាយមិនបាន ត្រូវរាយការណ៍ និងសុំយោបល់បន្ទាន់ ដើម្បីឱ្យការងារនេះសម្រេចតាមផែនការ

ឯកឧត្ដមអភិបាលខេត្ត បានសំណូមពរដល់សិក្ខាកាមទាំងអស់ នៅពេលចុះត្រូវគោរព និងអនុវត្តន៍តាមវិធានការរបស់ក្រសួង សុខាភិបាល ពិសេសប្រសាសន៍ដឹកនាំរបស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ការពារ និង ៣កុំ ដោយត្រូវធានា ថា ការងារទទួលបានជោគជ័យ ឯមន្ត្រីក៏មានសុវត្ថិភាព ជៀសផុតពីជំងឺកូវីដ-១៩ផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!