ខេត្តកណ្តាល៖ ដោយមានការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋានមានកិត្តិយសសូមធ្វើការឆ្លើយតបទៅនឹងប្រជាពលរដ្ឋដែលសុំមិនបញ្ចេញឈ្មោះបានរាយការណ៍ចូលក្នុងផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា៖ «សូមគោរពលោកស្នងការខេត្តកណ្ដាលជាទីគោរព មានករណីលេងល្បែងជល់មាន់ប្រមូលផ្ដុំគ្នាលេងមនុស្សច្រើននៅភូមិឫស្សីដាច់ឃុំព្រែកអំបិលស្រុកស្អាងខេត្តកណ្ដាល»
។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលធ្វើការណែនាំជាបន្ទាន់ដល់លោកអធិការនគរបាលស្រុកស្អាងៗ បានបញ្ជាទៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល ឲ្យចុះស្រាវជ្រាវរកករណីខាងលើដែលបងប្អូនប្រជាពលរដ្ឋបានរាយការណ៍មក
។
ជាលទ្ធផលនៅថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង ១២:៥០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល ចំនួន០៤នាក់ សហការជាមួយកម្លាំងប្រជាការពារចំនួន០២នាក់បានចុះទៅដល់ទីតាំងលើខ្នងស្រះមិនស្គាល់ម្ចាស់ជាប់សាលារៀនឬស្សីដាច់នៅភូមិឬស្សីដាច់ឃុំព្រែកអំបិលស្រុកស្អាងខេត្តកណ្ដាល ពេលទៅជិតដល់ទីតាំងប្រហែលចម្ងាយ ១៥០ម៉ែត្រក្រុមអ្នកជល់មាន់មានគ្នាប្រហែល ២០នាក់ឃើញសមត្ថកិច្ចក៏នាំគ្នារត់អស់បន្សល់ទុកវត្ថុតាងរួមមាន៖មាន់ឈ្មោល០២ក្បាលរស់០១ក្បាល ងាប់០១ក្បាល និងស្បែកជើង០២រគូកន្ត្រកសម្រាប់ដាក់មាន់ចំនួន០៣ និងស្កុតរុំខ្នាយមាន់មួយចំនួន
។
វត្ថុតាងខាងលើសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិលយកមករក្សាទុកនៅប៉ុស្តិ៍
។
ចំពោះជនសង្ស័យសមត្ថកិច្ចកំពុងស្រាវជ្រាវរកដើម្បីកសាងសំណុំរឿងតាមនីតិវិធី។