កាលពីថ្ងៃ សៅរ៍៥រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃសៅរិ៍ ទី២៨ ខែសីហា ឆ្នាំ២០២១
។
អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដឹកនាំក្រុមការងារយកទៅប្រគល់ជូនដល់ខ្នងផ្ទះរបស់លោកយាយ ដែលមានអាយុចាប់ពី១០០ឆ្នាំឡើង ក្រោយពីបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បើទោះបីត្រូវប្រើពេលជាច្រើនម៉ោង និងឆ្លងកាត់ផ្លូវលំបាកយ៉ាងណាក្ដី។ អមដំណើរដោយ លោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ លោក គង់ ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ មន្ត្រីរាជការ កងកម្លាំងទាំងបី ប្រភេទ និងអាជ្ញាធរឃុំ ភូមិ ជាច្រើនរូបផងដែរ
។
លោកស្រី ប៉ាង រ៉ាវី បានឱ្យដឹងថា លោកយាយទាំង៤នាក់ ដែលទទួលបានទទួលអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន រួមមាន៖ ទី១- លោកយាយ សា រឿង អាយុ១០១ឆ្នាំ រស់នៅភូមិស្រយ៉ង ឃុំស្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ ។ ទី២- លោកយាយ សុក សាំង អាយុ១០១ឆ្នាំ រស់នៅភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ។ ទី៣-លោកយាយ ប៉ាង ប៊ុ អាយុ១០៩ឆ្នាំ រស់នៅភូមិច្រាច់ ឃុំច្រាច់ ស្រុកជ័យសែន ខេត្ដព្រះវិហារ ។ ទី៤- លោកយាយ សូ អួន អាយុ១១៤ឆ្នាំ រស់នៅភូមិស្លែង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ
។
លោកជំទាវ ឱ វណ្ណឌីន បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនលោកយាយទាំង៤នាក់ ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាពរបស់ពួកគាត់ ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងមូលហេតុអ្វីបានជាពួកគាត់ទៅចាក់វ៉ាក់សាំង
។
លោកជំទាវរដ្ឋលេខាធិការបានឱ្យដឹងទៀតថា គិតត្រឹមល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ លោកតា លោកយាយ អាយុ១០០ឆ្នាំឡើងមានសរុបចំនួន៨៩នាក់ហើយ ដែលបានទទួលអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈលោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ ក្នុងចំណោមនេះ មានលោកយាយ២នាក់ ដែលមានអាយុច្រើនជាងគេ គឺមានអាយុ១១៣ឆ្នាំ រស់នៅក្នុងខេត្តពោធិ៍សាត់ និងមានអាយុ១១៤ឆ្នាំ រស់នៅក្នុងខេត្តព្រះវិហារ
។
លោកយាយទាំង៤រូប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលអនុញ្ញាតឱ្យពួកគាត់បានចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ និងបានផ្ដល់អំណោយជូនដល់រូបគាត់ក្នុងឱកាសនេះ បន្ទាប់ពីទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺមានសភាពល្អប្រសើរ
។
លោកយាយទាំង៤នាក់បានអះអាងទៀតថា មូលហេតុដែលនាំឱ្យពួកគាត់ស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយសារភ័យខ្លាចការឆ្លងជំងឺកូវីដ-១៩ដល់ខ្លួន ព្រោះកូវីដ -១៩ កំពុងតែរីករាលដាលនាពេលបច្ចុប្បន្ននេះ ពិសេសប្រភេទបំប្លែងខ្លួនថ្មី ដែលតា តែម្ដង
។
សូមបញ្ជាក់ថា សម្ភារ និងថវិកា ក្នុងម្នាក់ៗទទួលបាន ថវិកាចំនួន ៣ ០០០ ០០០រៀល,អង្ករ៤បេ, ទឹកបរិសុទ្ធវីតាល់២កេស, មី១២កេស ត្រីខកំប៉ុង១កេស ប្រេងឆា២ដប ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ អំបិល២ថង់ ៕