ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...=>ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...
0

រាជរដ្ឋាភិបាលណែនាំឱ្យគណ:អភិបាលរាជធានី-ខេត្តប្រឹងប្រែងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយចាត់ទុកជាការងារស្នូល អាទិភាពខ្ពស់បំផុតរបស់ខ្លួន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានណែនាំឱ្យគណ:អភិបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ នឹងខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ដោយចាត់ទុកជាការងារស្នូលមានអាទិភាពខ្ពស់បំផុតរបស់ខ្លួន សំដៅទប់ទល់នឹងការវាយលុកនៃមេរោគប្រភេទដែលតា (Delta) ក្នុងសហគមន៍

យោងតាមសេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្តន៍យុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការណែនាំគណៈអភិបាលរាជធានី-ខេត្តត្រូវប្រមូលផ្ដុំការយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងលើការប្រយុទ្ធនិងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយចាត់ទុកជាការងារស្នូលមានអាទិភាពខ្ពស់បំផុតរបស់ខ្លួន ជាពិសេសត្រូវសម្រេចឲ្យបានឆាប់រហ័ស នូវការចាក់វ៉ាក់សាំងជូនប្រជាជននៅក្នុងមូលដ្ឋានក្រោមសមត្ថកិច្ចរបស់ខ្លួន ដែលជាខ្សែក្រវាត់ការពារទី១ និងជាយុទ្ធសាស្ត្រគន្លឹះរបស់ រាជរដ្ឋាភិបាលក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩

សេចក្តីណែនាំបានបន្ថែមថា គណៈអភិបាលរាជធានី-ខេត្ត ត្រូវរាយការណ៍ប្រចាំថ្ងៃ និងជាប់ជាប្រចាំអំពីវឌ្ឍនភាពនៃការគ្រប់គ្រង និង ការអនុវត្តន៍ការងារចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងមូលដ្ឋាននៅក្រោមសមត្ថកិច្ចរបស់ខ្លួន ជូនគណៈកម្មការចំពោះកិច្ចចាក់សាំង ដើម្បី ជាមូលដ្ឋានក្នុងការតាមដាន និងត្រួតពិនិត្យការងារចាក់សាំងដោយប្រើប្រាស់គំរូតារាងព័ត៌មាន ដែលត្រូវបានរៀបចំដោយគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវី-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស

សូមបញ្ជាក់ថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៩ ខែសីហាឆ្នាំ២០២១ មាន ៩០,៩២% ធៀបជាមួយចំនួន ប្រជាជនគោលដៅ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៧៤,៧៨% ធៀបជាមួយនឹងប្រជាជន គោលដៅ ១,៩៦៦,៩៣១ នាក់៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!