ខេត្តកណ្តាល៖ ថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១
។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងភរិយា ព្រមទាំងបុត្រ រួមនឹងលោក-លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញទាំង៣១ លោកអធិការនគរបាលទាំង១១ក្រុង/ស្រុក លោកមេបញ្ជាការវរៈ៦០៥ លោកប្រធានប៉ុស្តិ៍ច្រកទ្វារអន្តរជាតិជ្រៃធំ បាននាំយកទៀនព្រះវស្សា និងទេយ្យទាន រួមទាំងបច្ច័យ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តប្រជុំនទី (ហៅក្រពើហារ)
។
បច្ច័យប្រគេនរួមមាន៖
១-ទៀនព្រះវស្សា ចំនួន០១គូ
២- អង្ករ ២តោន
៣-ទឹកផ្លែឈើ ២០កេស
៤-ទឹកសុទ្ធ ៥០កេស
៥-មីម៉ាម៉ា ៥០កេស
៦-ត្រីខកំប៉ុង ០២កេសធំ
៧-ទឹកស៊ីអ៉ីវ ២០យួរ
៨-ទឹកត្រី ១០យួរ
៩- ម៉ាស ០២កេសធំ
១០-ថវិកា៨,០០០,០០០ រៀល សរុបការចំណាយទាំងអស់ចំនួន១៦,៣៤០,០០០រៀល។