ខេត្តកណ្តាល៖រសៀលថ្ងៃ ព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២១
។
ដោយមានការយកចិត្តទុកដាក់និងណែនាំជាប្រចាំពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ព្រមទាំងលោក អ៊ូ ឈាង អភិបាល នៃគណ:អភិបាលស្រុកកៀនស្វាយ លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះ សំណាលជាមួយប្រជាពលរដ្ឋក្រីក្រ ០១គ្រួសារ ដែលជួបការលំបាកដោយសារអគ្គីសភ័យឆេះផ្ទះកាលពីឆ្នាំ២០២០កន្លងទៅ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំស្រុកកៀនស្វាយ
។
អំណោយដែលលោក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ ជួយឧបត្ថម្ភរួមមាន៖
១.អង្ករ ៥០គីឡូក្រាម
២.មី ០២កេស
៣.ត្រី ០២យួរ
៤.ទឹកសុីអុីវ ០២យួរ
៥.ត្រីខ ០២យួរ
៦.ថវិកាចំនួន ៤០មុឺនរៀល ជួនចំពោះប្អូនស្រី អ៊ុន សុផល អាយុ ៣៦ឆ្នាំ ដែលទទួលបន្ទុកមើលថែទាំប្អូនៗចំនួន ៦នាក់ ជំនួសលោកឪពុកម្ដាយដែលបានលាចាកលោកទៅ
។
សូមបញ្ជាក់ថាប្អូនស្រី អ៊ុន សុផល នឹងប្អូនៗសព្វថ្ងៃកំពុងរស់នៅជាមួយម្ដាយមីង៕