កំពង់ចាម៖នៅថ្ងៃ ចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១
។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ(Zoom Meeting)ដល់ លោក-លោកស្រីស្នងការរង លោក-លោកស្រីនាយការិយាល័យជំនាញ លោក-លោកស្រីអធិការ អធិការរងផែនសេនាធិការនគរបាលស្រុក-ក្រុងទាំង១០ លេីកិច្ចការងារចាំបាច់មួយចំនួន
៖
១-បូកសរុបលទ្ធផលកិច្ចប្រតិបត្តិការការងារនគរបាលសហគមន៍ ប្រចាំខែសីហា និងរយៈពេល៩ខែ និងទិសដៅអនុវត្តបន្ត
។
២-ផ្សព្វផ្សាយផែនការ ស្ដីពីការរៀបចំផែនការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់សារធារណៈ ជូនប្រជាពលរដ្ឋ ក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ
។
៣-លទ្ធផលនៃការអនុវត្តការងារសមាគមអតីតយុទ្ធជន ក្នុងខេត្តកំពង់ចាម
។
៤-ជម្រុញបន្ថែមទៀតដល់ពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលមិនទាន់បានទៅចាក់វាក់សាំង ដោយមូលហេតុផ្សេងៗ មកចាក់វាក់សាំងឲ្យបានគ្រប់ៗគ្នា
។
៥-ស្ថានភាពទូទៅនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសមាគមន៍
។
៦-ពង្រឹងវិធានសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត នៅក្នុងអង្គភាព
។
៧-ពង្រឹងលេីការអនុវត្តការងារជំនាញ គ្រប់ការិយាល័យ ៕