ភ្នំពេពេញ៖នាព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១
។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ទទួលអំណោយជាស្បៀង ពីលោកស្រី ចាង លី ភរិយា លោក ឡេង ប៉ តំណាងក្រុមហ៊ុន The New Venetian Casino & Hotel ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូ១៩ នៅទីស្តីការក្រសួង សម្រាប់ត្រៀមបម្រុងទុកជួយដល់ប្រជាពលរដ្ឋជួបការលំបាក និងកំពុង ធ្វើចត្តាឡីស័កនៅខេត្តស្វាយរៀង
។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បាន ថ្លែងអំណរគុណ ចំពោះសប្បុរសជន ដែល បានផ្តល់នូវអំណោយជាស្បៀងនាពេលនេះ ស្របតាមការអំពាវនាវរបស់ សម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់ វិធានការ ទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅទូទាំងព្រះរាជាណាចក្រកម្ពុជាបាន ទាន់ពេលវេលា
។
សូមបញ្ជាក់ថា អំណោយដែលលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលនា ពេលនោះរួមមាន៖ ១. អង្ករ ១៥តោន, ២. មី ៥០០កេសតូច, ៣. ទឹកបរិទ្ធសុទ្ធ ៥០០កេស, ៤. អាល់ កុល ១៥០កាន, ៥. ម៉ាស ៣០០កេសធំ៕