ស្រុកកៀនស្វាយ៖រសៀលថ្ងៃ សុក្រ ៤កើត ខែភទ្រទប ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២១
។
ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្តាលនិងលោកអ៊ូ ឈាងអភិបាលស្រុកកៀនស្វាយន
លោកវរសេនីយ៍ឯកព្រុំសំណាងអធិការនគរបាលស្រុកកៀនស្វាយបានដឹកនាំមន្ត្រីនាំយកថវិកា.អង្ករនិងសំភារៈចូលបុណ្យសពលោកហែម សារ៉ា ភេទប្រុសអាយុ៥០ឆ្នាំជាមន្ត្រីនគរបាលស្រុកកៀនស្វាយរស់នៅភូមិតា រាបឃុំគគីរក្នុងនោះលោកអភិបាលស្រុកកៀនស្វាយចូលបុណ្យ១លានរៀលនិងលោកមុត សារិទ្ធមេភូមិស្លាបតាអោន២០មុឺនរៀលផងដែរ(សរុបទាំងអស់ថវិកាចំនួន៣.៨៦០.០០០រៀល)បានចូលបុណ្យសពលោក ហែម សារ៉ាជាមន្ត្រីនគរបាលស្រុកកៀនស្វាយដែលបានទទួលមរណៈភាពជួបគ្រោះថ្នាក់ចរាចរណ៍ដែលកើតហេតុនៅថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០២១វេលាម៉ោង២០.១៥នាទី នៅលើដងផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែតលេខ២៥-២៦ស្ថិតនៅក្នុងភូមិស្តៅកន្លែង២ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល
។
លោកព្រុំ សំណាងបន្តថា!នៅមុនពេល
កើតហេតុខាងលើលោកហែម សារ៉ា បានជិះម៉ូតូម៉ាកAIR BLADE ពណ៍ស-ខៀវពាក់ផ្លាកលេខភ្នំពេញ 1BX-4545 បានបើកបរក្នុងទិសដៅពិភ្នំពេញទៅអ្នកលឿងលុះបើកមកដល់ចំណុចកើតហេតុជនរងគ្រោះបានធ្លាក់សម្ភារះផ្ទាល់ខ្លួននៅលើថ្នល់ជាតិហើយបានឈប់ម៉ូតូដើម្បីទៅរើសសម្ភារៈពេលនោះស្រាប់តែមានម៉ូតូ០១គ្រឿងម៉ាក HONDA DRAEM C125 ពណ៌ទឹកប្រាក់ ស៊េរី2018ពាក់ផ្លាកលេខ ភ្នំពេញ 1CY-4217 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅស្របគ្នាបានបុកជនរងគ្រោះបណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុចំនែកអ្នកបើកបរម៉ូតូបង្កបានរត់គេចខ្លួនបាត់មុនពេលសមត្ថកិច្ចចុះទៅដល់
។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ចុះទៅធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីស្រាវជ្រាវតាមនីតិវិធី។
ចំណែកសាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី
។
គួរបញ្ចាក់ថាលោកឧត្តមសេនីយ៍ទោឈឿនសុចិត្តស្នងការខេត្តកណ្តាលបានចេញសងថវិកាចំនួន១លានរៀលដែលលោលហែម សារ៉ាបានចំពាក់គេ។