ទាន់ហេតុការណ៍
សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ក្នុងស្រុកអង្គស្នួល ចំនួន២០នាក់ ទទួលបានម៉ូតូម្នាក់១គ្រឿង=>ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...=>ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ
0

អភិបាលខេត្តកណ្ដាល បានប្រកាសនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តថា រដ្ឋបាលខេត្តបានសំរេចបើកសាលារៀនឡើងវិញហើយនៅថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖រសៀលថ្ងៃ សុក្រ ៤កើត ខែភទ្រទប ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១

ឯកឧត្តម គង់ សោភណ្ឌ័អភិបាលនៃគណៈអភិបាលខេត្តកណ្តាល មានប្រសាសន័ថានិងបើកសាលារៀនឡើងវិញ នៅថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ លោកអភិបាលបាន ថ្លែងដូច្នេះនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកណ្ដាល ប្រចាំខែសីហា តាមប្រព័ន្ធអនឡាញ Zoom ជាមួយឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ

ឯកឧត្តមអភិបាលបានបញ្ជាក់ថា ការបើកសាលារៀនឡើងវិញនេះគឺធ្វើឡើងបន្ទាប់ពីមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ព្រមទាំងមាតាបិតាសិស្ស និងលោកគ្រូ អ្នកគ្រូបានប្រជុំពិភាក្សាគ្នា និងចុះវាយតម្លៃផ្ទាល់តាមគោលដៅជាច្រើនលើកច្រើនសា ទើបក្រុមការងារ មានលទ្ធភាពគ្រប់គ្រាន់ក្នុងជ្រើសរើសយកតំបន់ដែលមានហានិភ័យទាបពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទាំង១១ក្រុង-ស្រុក ដើម្បីបើកសាលារៀនឡើងវិញ សំដៅពង្រឹងសមត្ថភាពរបស់សិស្សានុសិស្សដែលមិនបានរៀនផ្ទាល់នៅសាលាអស់រយៈពេលជាង ២ឆ្នាំនេះ

កិច្ចប្រជុំនេះដែរឯកឧត្តមអភិបាលខេត្ត បានស្នើឲ្យអាជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវរៀបចំបោះសំអាតបន្ទប់រៀន និងបរិស្ថានជុំវិញសាលារៀនអោយបានស្អាតមានអនាម័យ ដើម្បីត្រៀមទទួលសិស្សានុសិស្សដែលត្រូវមកចូលរៀន ជាពិសេសអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវរៀបចំគណៈកម្មការគ្រប់គ្រងសាលាឲ្យបានល្អប្រសើរ ធ្វើយ៉ាងណាកុំឲ្យមានការផ្ទុះជំងឺកូវីដ-១៩ ក្នុងសាលានៅមូលដ្ឋានខ្លួន ដែលអាចឈានទៅដល់ការបិទសាលាវិញ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!