ស្រុកកៀនស្វាយ ខេត្តកណ្តាល៖ លោក ព្រំ សំណាង អធិការស្រុកកៀនស្វាយ ជាអធិការគំរូមួយរូប ដែលតែងតែខ្វល់ខ្វាយ យកចិត្តទុកដាក់នូវទុក្ខលំបាកមន្ត្រីថ្នាក់ក្រោម ក្នុងអង្គភាពក៏ដូចជាបងប្អូនប្រជាពលរដ្ឋក្នុងស្រុកកៀនស្វាយទាំងមូល
។
ដោយការយកចិត្តទុកដាក់ ក្នុងការដោះស្រាយរាល់បញ្ហាក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋមិនដែលធ្វើអោយប្រជាពលរដ្ឋអាក់អន់ចិត្តម្ដងណាឡើយ ។
ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ លោកអធិការស្រុកកៀនស្វាយ ព្រំ សំណាង លោកតែងតែបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសង ជាហូរហែគ្រប់ភូមិឃុំ មានសុវត្តិភាព អនុវត្តកាតព្វកិច្ចយ៉ាងខ្ជាប់ខ្ជួន
។
សកម្មភាពយកចិត្តទុកដាក់ការងារទាំងអស់នេះ ហើយធ្វើឱ្យលោកអធិការស្រុកកៀនស្វាយលោក ព្រំ សំណាង ជាគំរូមេដឹកនាំល្អ ទទួលបានការពេញចិត្តនូវការដឹកនាំរបស់លោកមកដល់សព្វថ្ងៃនេះ៕