ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...=>ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...
0

អាជ្ញាធរខេត្តកណ្ដាល សំណូមពរដល់មន្ត្រីបោះឆ្នោត តំណាងគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងៗទៀត សូមគោរពច្បាប់ បទបញ្ជា និងនីតិវិធី នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះ ឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ឲ្យបានគ្រប់ៗគ្នាជៀសវាងឲ្យបាននូវការឈ្លោះប្រកែកគ្នា ដែលនាំទៅដល់ការ ប្តឹងផ្តល់

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ការសំណូមពរនេះធ្វើឡើងក្នុងឱកាសដែល លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្ត្រី លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកណ្តាល តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ស្ដីពី“ការពិនិត្យឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១” កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តកណ្ដាល

លោកជំទាវអភិបាលរងខេត្តកណ្ដាល បន្តថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១នេះ គឺដើម្បីរៀបចំបញ្ជីបោះឆ្នោតសម្រាប់បម្រើអោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ខាងមុខនេះ ដូចនេះការចុះឈ្មោះបោះឆ្នោត គឺជាដំណាក់កាលដំបូង និងមានសារៈសំខាន់ ព្រោះបញ្ជីបោះឆ្នោត គឺជាតម្រូវការចាំបាច់ដែលមិនអាចខ្វះបាន ហេតុដូចនេះហើយទើប គ.ជ.ប យក ចិត្តទុកដាក់អនុវត្តការងារនេះឲ្យបានល្អ ដើម្បីធានាសិទ្ធិបោះឆ្នោតជូនដល់ប្រជាពលរដ្ឋខ្មែរ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់បោះឆ្នោតជាធរមាន សំដៅរៀបចំការបោះឆ្នោត នាពេលខាងមុខ អោយប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ដូច្នេះសូមអោយមន្ត្រីបោះឆ្នោត តំណាងគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងៗទៀត សូមគោរពច្បាប់ បទបញ្ជា និងនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះ ឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ឲ្យបានគ្រប់ៗគ្នាជៀសវាងឲ្យបាននូវការឈ្លោះប្រកែកគ្នា ដែលនាំទៅដល់ការ ប្តឹងផ្តល់

លោកជំទាវអភិបាលរងខេត្ត បន្ថែមថា ទោះបីជាក្នុងបរិបទនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ យ៉ាងណាក្តី ប៉ុន្តែតាមរយៈការគិតគូរ យកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ ក្នុងការទប់ស្កាត់ និងគ្រប់គ្រងក៏ដូចជាការគោរពតាមវិធានការចាំបាច់នានាទាក់ទងនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ព្រមទាំងអត្រាកើនខ្ពស់ នៃការចាក់វ៉ាក់សាំងក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ពិតជាអាចរួមចំណែក និងអំណោយផលល្អដល់ ដំណើរការចុះ ឈ្មោះបោះឆ្នោត ឆ្នាំ២០២១នេះ

លោកជំទាវអភិបាលរងខេត្ត បានផ្តាំផ្ញើដល់សិក្ខាកាមដែលជាគ្រូបង្ហាត់តាមក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់កត់ត្រានូវចំណុចថ្មីៗ ដែលគ្រូបង្ហាត់ គ.ជ.ប បានបង្ហាត់បង្ហាញ និងត្រូវត្រៀមខ្លួន ដើម្បីបន្តផ្ទេរ ចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ សម្រាប់ការបណ្តុះបណ្តាលដល់ក្រុមចុះឈ្មោះបោះឆ្នោត នៅតាមក្រុងស្រុកបន្តទៀត៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!