ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...=>ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...
0

អភិបាលរងខេត្តកណ្តាល ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតទីម័រខាងកើត

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នៅសាលាខេត្តកណ្តាល
៖ព្រឹកថ្ងៃ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១

លោក គីម រិទ្ធី អភិបាលរងខេត្តកណ្តាល បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

នាឱកាសនោះឯកឧត្តម គីម រិទ្ធី បានជម្រាបជូនឯកអគ្គរដ្ឋទូតថា ខេត្តកណ្តាលជាខេត្តជាប់នឹងរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម សេវាកម្ម និងវប្បធម៌។ ទស្សនៈវិស័យរបស់ខេត្តកណ្តាល គឺប្រែក្លាយសេដ្ឋកិច្ចខេត្ត ពីតំបន់ពឹងផ្អែកវិស័យកសិកម្ម ទៅជាខេត្តដែលមានសក្តានុពលលើវិស័យឧស្សាកម្ម សេវាកម្ម និងទេសចរណ៍។ ដើម្បីធ្វើការទាក់ទាញវិនិយោគក្នុង និងក្រៅស្រុក ចូលមកធ្វើការវិនិយោគលើវិស័យអចលនៈទ្រព្យ ការកសាងហេដ្ឋារចនាសម្ព័ន្ធរោងចក្រ សហគ្រាស ប្រែក្លាយជីវភាពប្រជាពលរដ្ឋដែលពឹងអាស្រ័យផលលើវិស័យកសិកម្ម មកជាកម្លាំងពលកម្ម លើវិស័យឧស្សាហកម្មពាណិជ្ជកម្ម និងសេវាកម្ម ។ ដោយជំរុញ និងយកចិត្តទុកដាក់ដល់ការបណ្ដុះបណ្ដាលធនធានមនុស្ស លើជំនាញសំខាន់ ៗក្នុងវិស័យធំៗ និងការផ្តល់លទ្ធភាពទទួលបានការបំពាក់បំប៉នជំនាញវិជ្ជាជីវៈ ដែលជាតម្រូវការធាក់ស្ដែងក្នុងទីផ្សារការងារ

លោកអភិបាលរងខេត្ត បានបន្តថា នៅលើពិភពលោកបាននិងកំពុងជួបនូវវិបត្តិជំងឺកូ វីដ-១៩ ធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំង ដល់វិស័យពាណិជ្ជកម្មន សេវាកម្ម បណ្តាលឱ្យមានការធ្លាក់ចុះសេដ្ឋកិច្ចផងដែរ ។ លោកបានបន្ថែមថា ចំពោះករណីនេះវិបត្តិជំងឺកូវីដ-១៩នេះ អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្ត សេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល មិនឱ្យមានឆ្លងរីករាលដាលនៅតាមសហគមន៍នោះឡើយ

ឯកឧត្តម Kupa Lopes ក៏បានបញ្ជាក់ពីគោលបំណង ក្នុងការបំពេញបេសកកម្មមក កាន់ខេត្តកណ្តាល គឺដើមី្បធ្វើការសិក្សាឈ្វេងយល់ និង ទទួលបាននូវបទពិសោធន៍ក្នុងវិស័យឧស្សាកម្ម សេវាកម្ម និងទេសចរណ៍របស់ខេត្តកណ្តាល ។ សំដៅយកទៅធ្វើការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋទីម័រខាងកើត ។ ម៉្យាងទៀតប្រទេសទីម័រ និងកម្ពុជា មានប្រវត្តិស្រដៀងគ្នា ដែលទើបនឹងបានឆ្លងផុតពីភ្លើងសង្រ្គាម ។ ឯកឧត្តម បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែជួយគាំទ្រទីម័រខាងកើតឱ្យក្លាយជាសមាជិកទី១១របស់អាស៊ាន

ឯកអគ្គរដ្ឋទូត ក៏បានលើកផងដែរពីទំនាក់ទំនងរវាងកម្ពុជា និងទីម័រខាងកើត ដោយកម្ពុជាបានផ្តល់នូវក្តីស្រឡាញ់ជូនប្រទេសទីម័រទៀតផង ។ ពេលនេះក្នុងនាមប្រជាពលរដ្ឋទីម័រ សុំធ្វើការរៀនសូត្រពីខេត្តកណ្តាល ដែលមានភាពរីកចម្រើននាពេលកន្លងមក ។ ចំពោះបញ្ហាវិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យមានការប៉ះពាល់ខ្លាំងតាមបណ្តាប្រទេសធំៗ តែចំពោះប្រទេស តូចៗ គឺមានវិធានការបង្កាទប់ស្កាត់បានល្អទៀតផង ។ ឯកឧត្តមអគ្គរដ្ឋទូត ក៏បានធ្វើការអញ្ជើញដល់ប្រតិភូខេត្តកណ្តាល ដើម្បីធ្វើទស្សនកិច្ចនៅប្រទេសទីម័រ ក្នុងការសិក្សាឈ្វេង យល់ ផ្លាស់ប្តូរនូវបទពិសោធន៍គ្នាទៅវិញទៅមក

ឆ្លើយតបក្នុងឱកាសនោះ អភិបាលរងខេត្តកណ្តាល លោក គីម រិទ្ធី ក៏បានគូសបញ្ជាក់ដល់ឯកឧត្តម ឯកអគ្គរដ្ឋទូតថា អាជ្ញាធរខេត្ត នឹងធ្វើការជ្រើសរើសពេលវេលាមួយដ៏សមគួរ ក្រោយពេលចប់វិបត្តិជំងឺកូវីដ-១៩ បានបាត់អស់ពីលើពិភពលោកយើងនេះនឹងធ្វើការរៀបចំគណៈប្រតិភូ បំពេញទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងការផ្តល់នូវសេចក្តីស្រឡាញ់រវាងប្រទេសកម្ពុជា និង ទីម័រខាងកើត៕ 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!