នាព្រឹកថ្ងៃចន្ទ ៦រោច ខែភទ្រទប ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១
។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចេញគ្រឿងឧបភោគបរិភោគជាច្រើនមុខ រួមមាន មី ត្រីខ ស្កគ្រាប់ ព្រមទាំង ម៉ាស់ និងជែលលាងដៃ ចែកជូនដល់ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ រួមនឹង អង្គភាពចំណុះ ដើម្បីចែកជូនបន្តដល់បងប្អូននាយទាហាន-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ
។
ក្នុងឱកាសនៃការបែកចែកនោះ លោកឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរង ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូនចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ដែលរយៈកាលកន្លងមកក៏ដូចជាបច្ចុប្បន្ន បានលះបង់កម្លាំងកាយចិត្ត ពេលវេលាផ្ទាល់ខ្លួននិងគ្រួសារ ដោយមមាញឹកក្នុងការចូលរួមបំពេញការងារស្នូល បង្កា បង្ក្រាប សង្គ្រោះ ជាពិសេសបេសកកម្មដ៏ធំចំពោះមុខគឺចូលរួម បង្កា ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩៕