ស្រុកកៀនស្វាយ ៖នារសៀលថ្ងៃចន្ទ ៦រោច ខែភទ្រទប ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២១
។
លោក វរសេនីយ៍ឯក ព្រុំ សំណាង អធិការស្រុកកៀនស្វាយ បានបើកការប្រជុំនិងដាក់ផែនការដល់កំលាំងអន្តរាគមន៍ស្រុកត្រូវយកចិត្តទុក្ខដាក់ សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងដំណាលពេលនេះបញ្ហា ការឆ្លងរាលដាលជំងឺCovid19ក្នុងភូមិសាស្ត្រ
។
រដូវបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌ បើទោះបីរាជរដ្ឋាភិបាល ចេញអនុក្រឹត្យបិទ ខ្ទប់ មិនអោយមានការជួបជុំប្រមូលផ្ដុំក៏ដោយ តែជនសង្គមងងឹតតែងតែឆ្លៀតលួចធ្វើសកម្មភាពអ៊ុកឡុក និងបំពុលបរិយាកាស និងវ៉ៃឆ្មក់ធ្វើសកម្មភាពល្មើសផ្សេងៗ ។
ក្នុងនាមជាកំលាំងនគរបាលត្រូវមានភារកិច្ចអន្តរាគមន៍ចំពោះបទល្មើសដែលកើតឡើងមិនថាយប់ថ្ងៃ។ត្រូវបង្កការទំនុកចិត្តនិងភាពជឿជាក់ ក្ដីសង្ឃឹម ដល់ពលរដ្ឋ ក្នុងគោលបំណងអនុវត្តន៍វិធានការណ៍ទប់ស្កាត់រាល់បទល្មើសនឹងយកចិត្តទុកដាក់បំផុតអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
។
ជាចុងក្រោយក៏សូមអោយពុកម៉ែបងប្អូនកុំប្រហែសយកចិត្តទុកដាក់នូវសុខភាពរៀងៗខ្លួន(បីការពារបីកុំ)ពាក់ម៉ាស់នឹងបាញ់អាកុល រក្សារគំលាត និងគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួនទាំងអស់គ្នា៕