ស្រុកលើកដែក៖ព្រឹកថ្ងៃព្រហស្បត្តិ៍ ៩រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១
។
លោកវរសេនីយ៍ឯក អាំ ធូ អធិការ បានដឹកនាំលោកអធិការរង-លោកនាយ-នាយរងផ្នែក និងមន្ត្រីនៃអធិការដ្ឋាននគរបាលស្រុកលើកដែក ចូលរួមក្នុងពិធី បំពាក់ឋានន្តរស័ក្តិ បច្ឆាមរណដោយមានការយកចិត្តទុក្ខដាក់ និងការបញ្ជាដឹកនាំពី៖
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកចាប ច័ន្ទវិទ្យា អភិបាល នៃគណៈអភិ
បាលស្រុក និងជាប្រធានគណៈបញ្ជាការឯក
ភាពស្រុកលើកដែក
។
ជូនថវិការនៃគ្រួសារសព លោកអនុសេនីយ៍ទោ អ៊ុំ សុភាព មន្ត្រីផ្នែកកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកលើកដែក ដែលបានធ្វើមរណ:ភាពនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៥ និង៣០នាទីល្ងាច ដោយរោគ (ទឹកនោមផ្អែម)នៅមន្ទីរពេទ្យកាលម៉ែត្រ ជាមួយនោះដែរ លោកអធិការ និងសហការីបានជួបសំណេះសំណាលជាមួយគ្រួសារសព និងសំដែងជួយរំលែកទុក្ខ ដ៏ក្រៀមក្រំ និងជូននូវថវិកាមួយចំនួនដល់គ្រួសារសពលោកអនុសេនីយ៍ទោ អ៊ុំ សុភាព ផងដែរ
។
?សម្ភារៈឧបត្ថម្ភរួមមាន៖
-ថវិការកងកម្លាំងនគរបាលស្រុកសរុបចំនួន ២.០១០.០០០រៀល។
-ថវិកាលោកអភិបាលស្រុកលើកដែកចំនួន ១.០០០.០០០រៀល
-សរុបរួមចំនួន:៣,០១០.០០០រៀល
-អង្ករ ១០០ គីឡូក្រាម
-ទឹកបរិសុទ្ធ ចំនួន០៥កេស
ជាចុងបញ្ចប់លោកអធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរបស់ក្រុមគ្រួសារសព ពីលោកឧត្តមសេនីយ៍ទោ ស្នងការ និងលោកអភិបាល នៃគអភិបាលស្រុកផងដែរ និងសុំគោរពអោយបានគ្រប់ៗគ្នានូវវិធានសុខាភិបាល៖
៣កុំ និង ៣ការពារ។