ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...=>ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...
0

អភិបាលខេត្តកំពង់ចាមអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពឆ្លងរាលដាលនៃជម្ងឺកូវីដ១៩នៅស្រុកចំការលើនិងស្រុកស្ទឹងត្រង់

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ឯកឧត្តម ជិន ម៉ាលីន៖ពិតជាមិនធម្មតាមែនមេធាវីស្ម័គ្រចិត្តនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្វើការងារដោយស្ម័គ្រចិត្ត មិនយកកំរៃ តែប្រសិទ្ធិភាពខ្ពស់!**រដ្ឋបាលខេត្តក្រចេះបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២១**អភិបាលខេត្តកំពង់ចាមអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពឆ្លងរាលដាលនៃជម្ងឺកូវីដ១៩នៅស្រុកចំការលើនិងស្រុកស្ទឹងត្រង់**រដ្ឋបាលខេត្តពោធិ៍សាត់រៀបចំពិធីប្រកាសចូលកាន់តំណែង អភិបាលស្រុកវាលវែង និងអភិបាលស្រុកភ្នំក្រវាញ**ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងនិងផ្ទេរភារកិច្ចអភិបាលខេត្តចំនួន៧រូប**កម្លាំងសមត្ថកិច្ចខណ្ឌទួលគោកចុះបង្ក្រាបក្លឹបកំសាន្ត យីហោ​ «បាត់អូន»លួចបើកដំណើរការ បំពានលើ វិធានការសុខាភិបាល**កម្លាំងសមត្ថកិច្ចខណ្ឌទួលគោកចុះបង្ក្រាបក្លឹបកំសាន្ត យីហោ​ «បាត់អូន»លួចបើកដំណើរការ បំពានលើ វិធានការសុខាភិបាល**ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្នើឱ្យភាគីអាមេរិកជួយផ្ដល់សម្ភារៈបច្ចេកទេសដើម្បីពង្រឹងគុណភាពផ្លូវថ្នល់ដើម្បីចូលរួមអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា**ទុស្សេខ្សែភ្លើងនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ផ្អើលសមត្ថកិច្ចចុះពន្លត់ទាន់ពេល**ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានខិតខំតស៊ូប្រឹងប្រែងក្នុងការទាមទារបានជាបន្តបន្ទាប់នូវវត្ថុបុរាណនានា ដែលជាសម្បត្តិវប្បធម៌ដ៏មានតម្លៃ ហើយត្រូវបានយកចេញពីទឹកដីកម្ពុជាកាលពីអតីត ឱ្យបានវិលចូលមាតុភូមិវិញ**ថ្នាក់ដឹកនាំក្រសួងរុក្ខាប្រមាញ់និងនេសាទចូលរួមប្រជុំចង្អៀតតាមប្រព័ន្ធ Zoom ស្ដីពីបញ្ហាសត្តឃាតដ្ឋានក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន**លោកឧត្តមសេនីយ៍ទោស្នងការខេត្តកណ្ដាលដឹកនាំមន្ត្រីជំនាញចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត សម្រាប់រយៈពេល៩ខែ នៃឆ្នាំ២០២១**រដ្ឋបាលខេត្តកណ្តាលបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តសម្រាប់រយៈពេល៩ខែនៃឆ្នាំ២០២១**អភិបាលខេត្តត្បូងឃ្មុំលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីសាលាខេត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ**ក្រសួងសាធារណការលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួនចំនួន៧ ៥៧៨ផ្លាក ហើយទទួលបានថវិកាប្រមាណ ១៤,៩៧៨,១៥១ដុល្លារអាមេរិករយៈពេលជាង១ឆ្នាំនេះ**តុលាការខេត្តព្រះវិហារសម្រេចឃុំខ្លួនបុរសម្នាក់ ក្រោយកម្លាំងកងរាជអាវុធហត្ថខេត្តឃាត់ខ្លួននិងដកហូតបានអាវុធវែង១ដើម**កម្លាំងសមត្ថកិច្ចខេត្តកំពង់ធំចុះឃាត់ខ្លួនមន្ត្រីប៉ូលិសសេដ្ឋកិច្ចក្រសួង២នាក់ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ**ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ បន្តអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន (AMMTC) លើកទី១៥ ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន និងកិច្ចប្រជុំពិគ្រោះយោបល់ដៃគូសន្ទនា**ឯកឧត្តម រស់ វណ្ណា ដឹកនាំកិច្ចប្រជុំប្រចាំខែស្តីពីវឌ្ឍនភាពគម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ (Port EDI) តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ**លោក នូវប៉េង ច័ន្ទតារា៖ ការតែងតាំងផ្លាស់ប្តូរ និងបញ្ចប់ភារកិច្ច គឺជារឿងធម្មតារបស់មន្ត្រីរាជការមុខងារសាធារណៈ ហើយក៏ជាការឆ្លើយតបទៅនឹងកំណែទម្រង់កាន់តែស៊ីជម្រៅរបស់រាជរដ្ឋាភិបាលអាណត្តិទី៦

អភិបាលខេត្តកំពង់ចាមអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពឆ្លងរាលដាលនៃជម្ងឺកូវីដ១៩នៅស្រុកចំការលើនិងស្រុកស្ទឹងត្រង់

TMN ថ្ងៃទី 30 ខែ កញ្ញា ឆ្នាំ 2021  29

 

កំពង់ចាម៖ ផ្អែកតាមស្ថានភាពនៃការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩នាប៉ុន្មានថ្ងៃ កន្លងមក នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ បានដឹកនាំក្រុមការងារ ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យស្ថានភាពឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ នៅស្រុកចំការលើ និងស្រុកស្ទឹងត្រង់។

តាមរបាយការណ៍បញ្ជាក់ របស់អាជ្ញាធរស្រុកទាំង ២ បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ស្រុកមានការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ ធ្ងន់ធ្ងរគួរឲ្យព្រួយបារម្ភ ក្នុងនោះមានការឆ្លងនៅក្នុងសហគមន៍ តាមទីផ្សារ សាលារៀន និងវត្តអារាម ផងដែរ។ ជារួមមកដល់ពេលនេះ នៅក្នុងស្រុកចំការលើ មានអ្នកឆ្លងជម្ងឺកូវីដ ១៩ សរុបចំនួន ៧១៨នាក់ ស្លាប់ ០៩នាក់។ ដោយឡែក ក្នុងស្រុកស្ទឹងត្រង់ មានអ្នកឆ្លងជម្ងឺកូវីដ ១៩ សរុបចំនួន ៦៧៣នាក់ ស្លាប់ ១៣នាក់។

នាឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា មានប្រសាសន៍ថា កាលយប់មិញ ប្រមុខរាជរដ្ឋាភិបាលបានណែនាំបន្ថែម គឺមិនតម្រូវឲ្យធ្វើការយកសំណាក តាមរយៈតេស្តរហ័សរកមេរោគកូវីដ-១៩ បន្តទៀតឡើយ។ ផ្ទុយទៅវិញ គឺត្រូវយកសំណាករាល់ចំពោះអ្នកសង្ស័យ ទៅពិនិត្យក្នុងម៉ាស៊ីន PCR វិញ ដោយត្រូវកំណត់ទីកន្លែងមួយច្បាស់លាស់ ផងដែរ។

ឯកឧត្ដម បញ្ជាក់ដែរថា ចំពោះមុខ ជាការជំនួសការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ យើងប្រើប្រាស់មន្ទីរពេទ្យខេត្តកំពង់ចាម ដើម្បី ពិនិត្យសំណាក ព្រោះថា ម៉ាស៊ីននៅទីនេះ យើងអាចធ្វើការពិនិត្យសំណាក បានប្រមាណជា ១០០នាក់ ក្នុង ១ថ្ងៃ ក៏ប៉ុន្តែ បើសង្ស័យថា ជាករណី ដែលតា យើងត្រូវផ្ញើសំណាកនេះ ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ ហើយត្រូវរង់ចាំរយៈពេល ៣ថ្ងៃ ផងដែរ។ ឯកឧត្ដម មានប្រសាសន៍ថា ការអនុវត្តសំណាកនេះ គឺធ្វើទៅលើគោលដៅ ២ គឺ ៖

១.អ្នកដែលយើងសង្ស័យ ហើយអាជ្ញាធរមូលដ្ឋាន ត្រូវរាយការណ៍ មកមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព ដើម្បី បញ្ជូនពួកគាត់មកពិនិត្យសំណាក ម៉ាស៊ីន PCR។
២.សាមីខ្លួន មានអាការៈក្ដៅខ្លួន ផ្ដាសាយ ហៀរសំបោរ ហើយសង្ស័យនោះ ពួកគាត់អាចទៅពិនិត្យដោយខ្លួនឯង។ ឯកឧត្ដម លើកឡើងថា ចំពោះ តេស្តរហ័ស គឺយើងទុកប្រើប្រាស់ ដើម្បីធ្វើការពិនិត្យសំណាកលើអ្នកដែលមកសម្រាកព្យាបាលជម្ងឺ នៅតាមមន្ទីរពេទ្យ និងពលករចំណូលស្រុកវិញ។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា បានណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋាន ត្រូវក្ដោបឲ្យបាននូវដើមហេតុ នៃការឆ្លង ហើយស្វែងរកមូលហេតុ និងប្រភព នៃការឆ្លង ព្រមទាំង រកវិធានការណ៍គ្រប់គ្រង និងអន្តរាគមន៍ជាបន្ទាន់ ជាពិសេស ការអនុវត្តវិធានការណ៍ទាំង ៧ចំណុច ដែលឯកឧត្ដម ធ្លាប់បានណែនាំ នាពេលកន្លងទៅនោះ។

សូមរំលឹកថា ក្នុងឱកាសដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ ក្នុងខេត្តកំពង់ចាម នាពេលថ្មីៗ កន្លងទៅនោះ ឯកឧត្ដមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរក្រុង ស្រុក ទាំងអស់ ពង្រឹងគោលគោលជំហរ នៃការអនុវត្តគោលការណ៍៧ចំណុចគឺ៖

១-ត្រូវបង្កើនការផ្សព្វផ្សាយ អប់រំ ណែនាំទៅដល់ប្រជាពលរដ្ឋ ជាពិសេស នៅតាមទីប្រជុំជន ឬតាមទីផ្សារនានា ឲ្យកាន់តែទូលំទូលាយថែមទៀត ជាពិសេស ការអនុវត្តលើវិធានការសុខាភិបាល «៣កុំ ៣ការពារ»។
២-ពង្រឹងទៅលើការងារធ្វើចត្តាឡីស័កនៅតាមផ្ទះ ដោយការយកចិត្តទុកដាក់ និងឲ្យហ្មត់ចត់បំផុត។
៣-មន្ទីរសុខាភិបាល ខិតខំ ពង្រឹងយន្តការ នៃការព្យាបាលជម្ងឺនៅតាមផ្ទះ និងខិតខំព្យាបាលអ្នកជម្ងឺ ឲ្យឆាប់ជាសះស្បើយ។
៤-ត្រូវអនុវត្តវិធានការផ្លូវច្បាប់ ចំពោះ ជនខិលខូចទាំងឡាយ ដែលគេចវែសការធ្វើចត្តាឡីស័ក ការព្យាបាល និងជនមិនគោរពតាមវិធានសុខាភិបាល។
៥-ត្រូវបន្តការគ្រប់គ្រងចំណូលស្រុក ឲ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពថែមទៀត។
៦-ជម្រុញការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីប្រជុំជន និងតំបន់ដែលមានហានិភ័យឲ្យបាន២សប្ដាហ៍ម្ដង។
ទី៧-ចំពោះ សាលារៀនវិញ មិនអនុញ្ញាតឲ្យបិទសាលាទាំងមូលនោះទេ ពោលគឺ បើមានករណីឆ្លងនៅក្នុងបន្ទប់ណា ត្រូវបិទបន្ទប់នោះ ហើយអ្នកវិជ្ចមាន ត្រូវយកទៅព្យាបាល។ រីឯអ្នកពាក់ព័ន្ធ ត្រូវយកធ្វើចត្តាឡីស័ក។ ការធ្វើបែបនេះ ដើម្បីបញ្ជៀសផលប៉ះពាល់ ទៅដល់ការសិក្សា របស់សិស្សានុសិស្ស ស្របតាមការណែនាំ របស់ក្រសួងអប់រំ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!