ស្រុកកៀនស្វាយ ខេត្តកណ្តាល៖នាព្រឹកថ្ងៃ អាទិត្យ ១២រោច ខែភទ្រទប ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១
។
លោកវរសេនីយឯក ព្រំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានអញ្ជើញចុះសួរសុខទុក្ខ និង បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជា អំណោយរបស់ លោកអភិបាលស្រុកកៀនស្វាយ នគរបាលស្រុក និងសប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភ ដល់មន្ត្រីផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន
។
អំណោយទាំងនោះ រួមមាន អង្ករ ១០០ គីឡូក្រាម ថវិការសរុប១៥០០០០០រៀល ( មួយលានហាសិបម៉ឺនរៀល)
។
លោកអនុសេនីយ៍ទោ តុន ផល្លី ជាមន្ត្រីផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ កំពុងជួបការលំបាកទីទាល់ក្រ ក្នុងក្រុមគ្រួសារ កំពុងតែសំរាកព្យាបាលជំងឺភ្នែកធ្ងន់ធ្ងរ និង មានជំងឺលើសឈាម ស្ថិតនៅក្នុងភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ៕