ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ណែនាំឱ្យមេឃុំ ចៅ សង្កាត់ ស្មៀន មេប៉ុស្តិ៍ និងមេភូមិបំរើប្រជាពលរដ្ឋឱ្យបានល្អ ដើម្បីទទួលបានការគាំទ្រ ការស្រលាញ់ និងកោតសរ សើរពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ
។
ថ្លែងក្នុងពិធីប្រកាសចូល កាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ ២០២១នេះ សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហា ផ្ទៃ បានយកចិត្តទុកដាក់លើតួអង្គ៤ដែលសំខាន់ រួមមានមេឃុំចៅសង្កាត់ ស្មៀនឃុំស្មៀនសង្កាត់ មេប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ និងមេភូមិ ត្រូវខិត ខំយកចិត្តទុកដាក់បំពេញភារ កិច្ចបំរើប្រជាពលរដ្ឋឱ្យបានល្អ បន្ថែមលើការខិតខំប្រឹងប្រែងរបស់ថ្នាក់លើ និងរាជរដ្ឋាភិបាល
។
សម្ដេចបានសង្កត់ធ្ងន់ថា សមាសភាពមន្រ្តីទាំង៤ ខាង លើនេះ គឺជាអ្នកកៀក និងបំពេញភារកិច្ចជាប់ជាមួយជីវភាពរស់នៅប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ហើយពលរដ្ឋអាចដឹងថា គាត់ធ្វើបានល្អ ឬមិនល្អ ដើម្បីធ្វើយ៉ាងណាកុំឱ្យមានការរិះគន់ណាមួយពីប្រជា ពលរដ្ឋនៅក្នុងមូលដ្ឋាន និងធ្វើឱ្យជះឥទ្ធិពលដល់សំឡេងបោះឆ្នោតផងដែរ
។
សម្ដេចក្រឡាហោម បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ខិតខំប្រមូលបញ្ហានានារបស់ប្រជាពលរដ្ឋយកមកដោះស្រាយឱ្យមានតម្លាភាព យុត្តិធម៌ ធ្វើឱ្យពល រដ្ឋមានភាពកក់ក្ដៅក្នុងសង្គម ។ ពិសេសទទួលការរិះគន់ក្នុងន័យស្ថាបនា រាល់ការយល់ ឃើញ ការលើកឡើងពីពល រដ្ឋ ពីមជ្ឈដ្ឋាននានា គឺជាកញ្ចក់ឆ្លុះឱ្យឃើញពីបញ្ហានានា ដើម្បីអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន៕