ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចូលរួមជូនពរ គូរស្វាមីភរិយា ថ្មី ...=>ករណី​រោងចក្រ​ ស្លាកយីហោ ម៉េងវ៉ាន​ អុិនវេសមិន​ អិលធីឌី​  បញ្ចេញទឹកកខ្វក់ធ្វេីឱ្យប៉ះពាល់ប្រភពទឹកសាធារណៈ=>សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី =>សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥=>កិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំងបីល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥=>ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!=>មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ=>កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ...
0

សម្ដេចក្រឡាហោមប្រកាសផ្តល់ឱកាសដល់មន្រ្តីវ័យក្មេងដែលមានសមត្ថភាពអាចធ្វើ ជាអភិបាលស្រុក ឬអភិបាល រងខេត្តបាន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រីបានណែនាំដល់ថ្នាក់ដឹកនាំខេត្តស្រុកនៅមូលដ្ឋាន ត្រូវផ្តល់ឱកាសដល់មន្រ្តីវ័យក្មេងដែលមានសមត្ថភាព ត្រូវលើកទឹក ចិត្តពួកគាត់អាចទៅបម្រើការងារជាអភិបាលស្រុក ឬអភិបាលរងខេត្ត ដើម្បីជួយក្នុងការអភិវឌ្ឍប្រទេសជាតិទៅមុខទៀត

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ថ្មី នៅសាលាខេត្តពោធិ៍សាត់នាថ្ងៃទី១៤ ខែតុលានេះ សម្ដេចក្រឡាហោម ស ខេង ឧបនា យករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង មហាផ្ទៃ បានមានប្រសាន៍ថា រដ្ឋបាលរាជធានី-ខេត្តទាំង អស់ ត្រូវត្រៀមទុកជាមុន នូវយុវជនដែលមានសមត្ថភាពខ្ពស់ ដើម្បីធ្វើជាអភិបាល ស្រុក ឬអភិបាលរងខេត្ត ព្រោះខេត្តមួយចំនួន ធ្វើបានជោគជ័យដោយសារការជ្រើសរើសមន្រ្តីវ័យក្មេង

សម្តេចក្រឡាហោម បានបញ្ជាក់ថា រដ្ឋបាលរាជធានី- ខេត្តទាំងអស់ ត្រូវពិនិត្យមើល និងជោគវាសនាទៅថ្ងៃអនា គតប្រទេសជាតិ ព្រមទាំងបើកឱកាសយុវជន បានសិក្សារៀនសូត្រ នៅថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត ឬបណ្ឌិត ដើម្បីយកចំណេះដឹងទាំងនោះមកធ្វើការនៅថ្នាក់ ក្រោមជាតិ ព្រោះពេលបច្ចុប្ប ន្នយុវជនមានចំណេះដឹង សមត្ថភាព និងបទពិសោធន៍ច្រើន

« មន្ត្រីជាយុវជន ដែលបានរៀនសូត្រចប់បរិញ្ញា ប័ត្រ ចុះទៅធ្វើការនៅមូល ដ្ឋាន ថ្នាក់ស្រុក តាមការិយា ល័យ មួយរយៈក្រោយមកបានស្រង់អ្នកនឹងមកវិញ ដើម្បីតែងតាំងជាអភិបាលរង ស្រុក អភិបាលស្រុក រហូតមកធ្វើជាអភិបាលរងខេត្ត ដែលយើងបានគិតពីចម្ងាយ អ៊ីចឹងហើយកុំឲ្យខ្វះប្រភពនេះ។ ឥឡូវនឹងការចាត់ចែងមន្ដ្រីហ្នឹង យើងបានប្រគល់ឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយព្រះរាជក្រឹត្យ បានទម្លាក់មកឲ្យរដ្ឋបាលខេត្តទទួលខុសត្រូវ ហើយរដ្ឋបាលខេត្ត ត្រូវយកចិត្តទុកដាក់គិតអំពីបញ្ហានេះ ជៀសវាងថាដល់ពេលទៅរកមនុស្ស ដើម្បីដាក់ធ្វើតំណែងនេះ ធ្វើតំណែងនោះ នៅថ្នាក់ស្រុកក្ដី នៅថ្នាក់ខេត្តក្ដី យើងពិបាក ដោយយើងមិនបានគិតទុក ជាមុន ហើយមានខេត្តខ្លះ ធ្វើបានល្អ ហើយខេត្តខ្លះទៀតក៏មានបញ្ហា ក្នុងការរើសមន្ដ្រី អញ្ចឹងហើយសុំស្នើរាជធានីខេត្តទាំងអស់ សុំមើលបញ្ហានេះទាក់ទងជោគវាសនាអនាគតប្រទេសជាតិរបស់យើង »

សម្ដេចក្រឡាហោម បានរំលឹកថា កាលពីជំនាន់មុនពិបាករកអ្នកមានសមត្ថភាពឈរឈ្មោះធ្វើមេឃុំ-ចៅ សង្កាត់។ ប៉ុន្ដែមកដល់ពេលបច្ចុប្បន្ន មានអ្នកមានសមត្ថ ភាពឈរឈ្មោះធ្វើមេឃុំ-ចៅ សង្កាត់ច្រើន ដោយសារពួក គាត់មានចំណេះដឹងនិងសម ត្ថភាព តាមរយៈការបញ្ចប់សិក្សាថ្នាក់បរិញ្ញាបត្រ ។

សូមបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង ឧប នាយករដ្ឋមន្ដ្រី នឹងធ្វើការសិក្សាជាមួយមន្ត្រីជំនាញធ្វើយ៉ាងណាអាចរៀបចំឲ្យប្រឡងប្រណាំងអនុវត្តបានមុនការបោះឆ្នោតឃុំ សង្កាត់
នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!