ខេត្តកំពត៖ នាព្រឹកថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនិងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១
។
ឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចុះសាកសួរសុខទុក្ខជាមួយអាជីវករផ្សារសាមគ្គីទីរួមខេត្តកំពត ក្នុងសង្កាត់កំពង់បាយ ក្រុងកំពត អមដំណើរ ដោយ លោកស្នងការខេត្ត លោក អភិបាលក្រុង លោក លោក ស្រី ប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនទៀត
។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់ជូនថវិកា មួយចំនួម ជូនដល់លោកតា លោកយាយ និងបានណែនាំដល់អ្នកទទួលម៉ៅការភាស៊ីទាំងអស់ មិនត្រូវយកភាស៊ីលើសការកំណត់ ដែលមានចែងនៅក្នុងសៀវភៅបន្ទុក ជាពិសេសមិនត្រូវយកភាស៊ីពីជនចាស់ជរា ដែលមានអាយុចាប់ ពី ៦០ឡើង ឬក្មួយតូចៗ ដែលលក់បន្លែបង្កា ត្រី…បន្តិចបន្តួចនោះឡើយ ហើយ ឯកឧត្ដម ក៏បានទទួលយកសំណូមពរមួយចំនួនរបស់អាជីវករ ដើម្បី ដោះស្រាយ ជូនពួកគាត់ផង ដែរ៕